ការជ្រើសរើសឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវ
  
Translated

(នាម)​ គឺជាការសម្របសម្រួលសកម្មភាព ដើម្បីលើកកម្ពស់ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវ ក្នុងគោលបំណងជួយសង្គ្រោះអ្នកជំងឺឱ្យបានធូរស្បើយ កាត់បន្ថយឱកាសរបស់បាក់តេរីមិនឱ្យស៊ាំនឹងឱសថ និងកាត់បន្ថយការរីករាលដាលនៃបាក់តេរីស៊ាំនឹងឱសថអង់ទីប៊ីយោទិកច្រើនមុខ។ [១]

 

“ការអនុវត្ដការជ្រើសរើសឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវ នៅមន្ទីរពេទ្យ និងសហគមន៍អាចជួយជីវិតមនុស្សជាច្រើន។”

 

“កម្មវិធីការជ្រើសរើសឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវ គួរត្រូវបានណែនាំដល់មន្ទីរពេទ្យ ឱសថស្ថាន និងសហគមន៍។”

 

Learning point

របៀបនៃការអនុវត្ដការជ្រើសរើសឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវ

 

ការជ្រើសរើសឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវមានគោលបំណងកាត់បន្ថយការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ និងលើសកម្រិត។ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវអាចរក្សាប្រសិទ្ធភាពឱសថអង់ទីប៊ីយោទិកបានយូរអង្វែង កាត់បន្ថយការបង្ករោគដោយមេរោគស៊ាំនឹងឱសថអង់ទីប៊ីយោទិកនៅលើអ្នកជំងឺ និងជួយអ្នកជំងឺជៀសផុតពីផលរំខាន នៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនចាំបាច់។ មន្ទីរពេទ្យ និងស្ថាប័នដទៃ បានអនុវត្ដគោលការណែនាំក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ ដើម្បីធានាបានការព្យាបាលត្រឹមត្រូវលើការបង្ករោគដោយវីរុស និងបាក់តេរី។

 

មិនមែនតែបុគ្គលិកសុខាភិបាលដែលជាអ្នកដើរតួនាទីក្នុងការជ្រើសរើសឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវនោះទេ សាធារណជនក៏មានតួនាទីយ៉ាងសំខាន់ផងដែរ។​ អ្នកអាចជួយលើកកម្ពស់ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវដូចខាងក្រោម៖[២]

 

- យល់ដឹងពីមូលហេតុ​ ឬមូលហេតុដែលអាចបង្ក​ឱ្យអ្នកមានជំងឺ​ និងមិនស្នើសុំឱសថអង់ទីប៊ីយោទិក ប្រសិនបើមិនចាំបាច់

- មានការរស់នៅស្អាត និងអនាម័យ ហើយជៀសវាងការបរិភោគអាហារ និងពិសាទឹកមិនស្អាត

- ត្រូវប្រាកដថាអ្នក និងគ្រួសារអ្នកបានចាក់វ៉ាក់សាំងតាមការណែនាំ

- ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត និងប្រើឱសថអង់ទីប៊ីយោទិកតាមវេជ្ជបញ្ជា

- មិនត្រូវប្រើឱសថអង់ទីប៊ីយោទិកដែលនៅសល់ ឬក៏យកពីអ្នកដទៃ។

 

ពាក្យទាក់ទង៖ ការជ្រើសរើសឱសថប្រឆាំងមេរោគបានត្រឹមត្រូវ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកដ៏ឆ្លាតវៃ​ ការប្រើប្រាស់ឱសថដែលសមស្រប ចំណេះដឹងអំពីឱសថអង់ទីប៊ីយោទិក

 

សេចក្ដីយោង

1 APIC. (n.d.). Antimicrobial stewardship. Retrieved from https://apic.org/professional-practice/practice-resources/antimicrobial-stewardship/

2 Mayo Clinic. (2018, January 18). Antibiotics: Are you misusing them? Retrieved from https://www.mayoclinic.org/healthy-lifestyle/consumer-health/in-depth/antibiotics/art-20045720

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ