ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនបានត្រឹមត្រូវ
  
Nearby words
ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ
Translated

(នាម) សកម្មភាពនៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនបានត្រឹមត្រូវ និងមិនសមស្របនឹងអាការៈជំងឺ។

 

“ការប្រើឱសថអង់ទីប៊ីយោទិកដែលមានឥទ្ធិពលសម្លាប់បាក់តេរីទូលំទូលាយ នៅពេលដែលប្រើមិនត្រូវទិសដៅព្យាបាល គឺជាឧទាហរណ៍នៃការប្រើបា្រស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ។”

 

“ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ ដើម្បីព្យាបាលជំងឺដែលបង្កដោយវីរុសដែលជាសះស្បើយដោយខ្លួនឯង ដូចជាផ្ដាសាយធម្មតាជាដើម គឺជាការចំណាយខុសទិសដៅរបស់សង្គម។”

 

ពាក្យស្រដៀង

 

ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ​(Antibiotic abuse)

(នាម) សកម្មភាពនៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនបានត្រឹមត្រូវ ឬមិនសមស្រប។

 

ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត (Antibiotic overuse)

(នាម) សកម្មភាពនៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកច្រើនពេក ឬញឹកញាប់ពេក។

 

“ការប្រើឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ ឬលើសកម្រិតគឺមិនងាយស្រួលក្នុងការគ្រប់គ្រងទេ។”

 

“ភាពស៊ាំឱសថអង់ទីប៊ីយោទិកត្រូវបានពន្លឿនដោយសារការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនបានត្រឹមត្រូវ ឬការប្រើលើសកម្រិត​​ ក៏ដូចជាខ្វះការយល់ដឹងពីការបង្ការ ឬការគ្រប់គ្រងការបង្ករោគ។”

 

Learning point

តើអ្នកកំពុងតែធ្វើឱ្យខ្លួនឯង និងអ្នកដ៏ទៃ មានហានិភ័យដោយសារការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវដែរឬទេ?

 

ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ ឬប្រើប្រាស់លើសកម្រិត គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ការលេបឱសថអង់ទីប៊ីយោទិកសម្រាប់ព្យាបាលផ្ដាសាយ ឬជំងឺបង្កដោយវីរុសផ្សេងទៀត វាគ្មានប្រសិទ្ធភាពនោះទេ ថែមទាំងបណ្តាលអោយមានគ្រោះថ្នាក់ទៀតផង។ បន្ថែមពីនេះទៅទៀត  ប្រសិនបើសកម្មភាពបែបនេះកើតឡើងយូរៗទៅ វានឹងធ្វើឱ្យបាក់តេរីកាន់តែពិបាកព្យាបាល។ បាក់តេរីទាំងនោះ អាចបង្កជំងឺមកលើយើង គ្រួសាររបស់យើង ឬមនុស្សផ្សេងៗទៀតនៅក្នុងសង្គម។

 

បន្ថែមពីនេះទៅទៀត រយៈពេលយូរទៅ សកម្មភាពបែបនេះបានធ្វើឱ្យបាក់តេរីកាន់តែពិបាកព្យាបាល។ បាក់តេរីទាំងនោះ អាចបង្កជំងឺមកលើយើង គ្រួសាររបស់យើង ឬមនុស្សផ្សេងៗទៀតនៅក្នុងសង្គម។

 

តើអ្វីដែលរាប់បញ្ចូលថាជាការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ?

[១] ប្រើឱសថអង់ទីប៊ីយោទិកសម្រាប់ព្យាបាលផ្ដាសាយធម្មតា ឬផ្ដាសាយធំ

[២] ការប្រើឱសថអង់ទីប៊ីយោទិកដោយគ្មានការណែនាំពីបុគ្គលិកសុខាភិបាលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ

       ឬស្នើសុំឱសថអង់ទីប៊ីយោទិកពីបុគ្គលិកសុខាភិបាល ដែលខុសពីការណែនាំរបស់ពួកគេ

 [៣] មិនបានលេបឱសថអង់ទីប៊ីយោទិកឱ្យចប់គ្រប់ចំនួនតាមវេជ្ជបញ្ជា

 [៤] ចែកចាយឱសថអង់ទីប៊ីយោទិក ឱ្យអ្នកដទៃប្រើដែរ

 [៥] ប្រើឱសថអង់ទីប៊ីយោទិកដែលសល់ពីលើកមុន

 

តើខ្ញុំគួរតែធ្វើអ្វីខ្លះ?

[១] សូមកុំប្រើឱសថអង់ទីប៊ីយោទិកសម្រាប់ព្យាបាលផ្ដាសាយធម្មតា ឬផ្ដាសាយធំ

[២] លេបឱសថអង់ទីប៊ីយោទិកតាមការណែនាំរបស់បុគ្គលិកសុខាភិបាលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

       ឱ្យកាន់តែប្រាកដ អ្នកអាចសួរថា «តើតម្រូវឱ្យខ្ញុំលេបឱសថអង់ទីប៊ីយោទិកដែរឬទេ?»

[៣] លេបឱសថអង់ទីប៊ីយោទិករហូតដល់អស់តាមវេជ្ជបញ្ជា ទោះបីជាអ្នកធូរស្រាលហើយក៏ដោយ

[៤] សូមកុំចែករំលែកឱសថអង់ទីប៊ីយោទិកឱ្យអ្នកដទៃប្រើ

[៥] សូមកុំប្រើឱសថអង់ទីប៊ីយោទិកដែលសល់ពីលើកមុន

 

ការយល់ខុសទូទៅពីការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក

 [១] ខ្ញុំចង់លេបឱសថអង់ទីប៊ីយោទិក «រាល់ពេលខ្ញុំឈឺ»។

ចម្លើយ: ខុស ផ្ដាសាយធម្មតា និងផ្ដាសាយធំ បង្កដោយវីរុស។ ជំងឺរាកស្រួចស្រាវភាគច្រើន មិនមែនបង្កដោយបាក់តេរីទេ។ ការលេបឱសថអង់ទីប៊ីយោទិកដោយគ្មានការណែនាំពីបុគ្គលិកសុខាភិបាលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវគឺកំពុងតែធ្វើឱ្យខ្លួនរបស់អ្នកប្រឈមទៅនឹងឥទ្ធិពលអាក្រក់ពីឱសថ ហើយធ្វើឱ្យអ្នកដទៃប្រឈមការឆ្លងរោគដោយបាក់តេរីដែលស៊ាំជាមួយឱសថអង់ទីប៊ីយោទិកដោយឥតប្រយោជន៍ទៅវិញ។

 

[២] កាលពីមុនខ្ញុំលេបឱសថអង់ទីប៊ីយោទិកសម្រាប់ព្យាបាលផ្ដាសាយធម្មតា ខ្ញុំមានអារម្មណ៍ថាឆាប់ធូរស្បើយលឿន។ ​ខ្ញុំនឹងលេបឱសថអង់ទីប៊ីយោទិកទៀត ពេលណាខ្ញុំមានជំងឺផ្ដាសាយ។

ចម្លើយ: ខុស ផ្ដាសាយធម្មតា និងផ្ដាសាយធំ គឺបង្កដោយវីរុស ហើយមនុស្សភាគច្រើននឹងជាពីជំងឺមកវិញក្នុងរយៈពេល​ពី ៧­­ ទៅ ១០ថ្ងៃ។​ អ្នកអាចធូរស្បើយដោយមិនបាច់លេបឱសថអង់ទីប៊ីយោទិក។ ឱសថអង់ទីប៊ីយោទិកមិនអាចសម្លាប់វីរុសបានទេ ហើយក៏មិនធ្វើឱ្យអ្នកបានធូរស្រាល ឬអាចឱ្យអ្នកទៅធ្វើការវិញបានឆាប់រហ័សដែរ។

 

[៣] ពីមុនខ្ញុំលេបឱសថអង់ទីប៊ីយោទិក ហើយខ្ញុំមិនបានទទួលផលរំខានអ្វីពីឱសថផងហ្នឹង។ ដូច្នេះខ្ញុំក៏មិនបានទទួលផលរំខានអ្វីពីឱសថដែរ នៅពេលខ្ញុំលេបម្ដងនេះ។

ចម្លើយៈ ខុស នៅពេលដែលអ្នកលេបឱសថអង់ទីប៊ីយោទិក វានៅតែអាចមានផលរំខាន កើតមានឡើងបាន ទោះបីជាពីមុនអ្នកធ្លាប់បានលេបហើយមិនមានបញ្ហាក៏ដោយ។ ការលេបឱសថអង់ទីប៊ីយោទិកម្ដងហើយម្ដងទៀត អាចធ្វើឱ្យកើនឡើងការប្រឈមនឹងផលរំខានមួយចំនួនដូចជា ជំងឺរាក និងការបង្ករោគដោយមេរោគផ្សិតជាដើម។

 

[៤] ទោះបីជាបាក់តេរីនៅក្នុងខ្លួនរបស់ខ្ញុំវាស៊ាំឱសថ ហើយខ្ញុំឈឺដោយសារវានោះ ខ្ញុំនៅតែអាចទិញឱសថអង់ទីប៊ី-យោទិកដែលខ្លាំងជាងមុនដើម្បីព្យាបាល។

ចម្លើយៈ ខុស មានបាក់តេរីជាច្រើនដែលស៊ាំទៅនឹងឱសថជាច្រើនប្រភេទ។ បាក់តេរីមួយចំនួនទៀត មិនអាចព្យាបាលដោយឱសថអង់ទីប៊ីយោទិកដែលមាននាពេលបច្ចុប្បន្ននេះទេ។ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនបានត្រឹមត្រូវ អាចធ្វើឱ្យកើនឡើងឱកាសនៃការបង្ករោគដោយបាក់តេរីដែលស៊ាំជាមួយឱសថគ្រប់មុខដែលកំពុងតែមាននៅពេលសព្វថ្ងៃនេះ។

 

[៥] ទោះបីជាបាក់តេរីនៅក្នុងខ្លួនរបស់ខ្ញុំវាស៊ាំឱសថ ហើយខ្ញុំឈឺដោយសារវានោះ មានតែខ្ញុំទេដែលមានបញ្ហា ហើយខ្ញុំក៏មិនបានបង្កបញ្ហាដល់អ្នកដទៃដែរ

ចម្លើយៈ ខុស បាក់តេរីដែលស៊ាំឱសថអង់ទីប៊ីយោទិកនៅក្នុងខ្លួនរបស់អ្នក មិនប្រាកដថាវាធ្វើឱ្យអ្នកមានគ្រោះថ្នាក់នោះទេ ប៉ុន្តែពួកវាអាចចម្លងទៅសមាជិកក្នុងគ្រួសាររបស់អ្នក បរិស្ថានជុំវិញ ឬទៅមនុស្សនៅក្នុងសង្គមទៀតផងដែរ។ ការប្រើឱសថអង់ទីប៊ីយោទិកមិនបានត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សង្គមទាំងមូលទៀតផង។

 

សូមទស្សនាវីដេអូ

Young Person Advisory Group_2018

 

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ