ចំណេះដឹងអំពីថ្នាំអង់ទីប៊ីយោទិច
  
Translated

(នាម) សមត្ថភាពក្នុងការយល់ដឹង វាយតម្លៃ និងអនុវត្ដន៍តាមព័ត៌មានអំពីការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវរួមទាំងបង្ការភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក។

 

 “ដោយយោងតាមការស្ទង់មតិបានបង្ហាញថា អ្នកជំងឺច្រើនជាងពាក់កណ្ដាលបាន​ដឹងថា ឱសថអង់ទីប៊ីយោទិកមិនអាចសម្លាប់វីរុសបានទេ ប៉ុន្ដែពួកគេនៅតែលេបឱសថអង់ទីប៊ីយោទិក «នៅរាល់ពេលឈឺ»។” [១]

 

“ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកនៅមានកម្រិតខ្ពស់ និងចំណេះដឹងពីឱសថអង់ទីប៊ីយោទិកមានកម្រិតទាបចំពោះសារធារណជនទូទៅ គឺជាការជួបប្រសព្វគ្នាដ៏គ្រោះថ្នាក់មួយ។”

 

Learning point

តើអ្នកយល់ដឹងកម្រិតណាអំពីឱសថអង់ទីប៊ីយោទិក ?

 

យ៉ាងហោចណាស់ មនុស្ស​ម្នាក់ៗបានប្រើឱសថអង់ទីប៊ីយោទិក១ដងដែរក្នុងមួយជិវិត។ ទោះបីយ៉ាងណាក៏ដោយ ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកនៅតែបន្ដជាបញ្ហាដល់ពិភពលោកទាំងមូល ដោយសារពុំទាន់យល់ច្បាស់ពីទំនាក់ទំនងរវាងខ្លួនមនុស្ស ឬបាក់តេរីដែលស៊ាំនឹងឱសថ។

 

នៅតែមានការយល់ច្រឡំពីភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកនឹងអ្វីដែលយើងអាចធ្វើបានដើម្បីបង្ការបញ្ហានេះ។  អង្គការសុខភាពពិភពលោកបានធ្វើការស្ទង់មតិជាសកលអំពី «ចំណេះដឹងអំពីឱសថអង់ទីប៊ីយោទិក»  ដោយមានអ្នកចូលរួមប្រមាណ ១០ ០០០នាក់ មកពីប្រទេសចំនួន១២ បានរកឃើញយ៉ាងច្បាស់ថា ពីរភាគបីនៃអ្នកចូលរួមសរុបមានកម្រិតនៃការយល់ដឹងទាប។[១] មួយភាគបីនៃអ្នកចូលរួមបានយល់ខុសថា វាមិនអីទេ បើឈប់លេបឱសថអង់ទីប៊ីយោទិកនៅពេលណាបានធូរស្បើយពីជំងឺ ដោយមិនបាច់លេបគ្រប់តាមវេជ្ជបញ្ជាក៏បានដែរ។ ប្រហែលបីភាគបួននៃអ្នកចូលរួម មានជំនឿខុសដែលបានឱ្យនិយមន័យ​ «ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក» ថា ខ្លួនរបស់មនុស្សជាអ្នកជាស៊ាំនឹងឱសថអង់ទីប៊ីយោទិក។[១]

 

មនុស្សកំពុងតែមិនអើពើពីបញ្ហាការស៊ាំនឹងឱសថអង់ទីប៊ីយោទិក។  ការយល់ខុសដែលច្រើនជាងគេនោះ គឺយល់ថាខ្លួនរបស់មនុស្សអាចទៅជាស៊ាំនឹងឱសថដែលបានលេប ដែលអាចបណ្ដាលឱ្យមានការយល់ខុសផ្សេងទៀតថា ភាពស៊ាំនេះគឺជាបញ្ហាសម្រាប់តែអ្នកលេបឱសថអង់ទីប៊ីយោទិកសកម្មតែប៉ុណ្ណោះ។[២] ការពិតទៅបាក់តេរីទេ ដែលវិវត្ដខ្លួនឱ្យស៊ាំនឹងឱសថអង់ទីប៊ីយោទិក ហើយបាក់តេរីដែលស៊ាំជាមួយឱសថអង់ទីប៊ីយោទិកនោះ អាចចម្លងពីមនុស្សមា្នក់ទៅមនុស្សមា្នក់ទៀតបាន។ នេះមានន័យថា អ្នកងាយឈឺដោយសារការបង្ករោគដែលស៊ាំជាមួយឱសថ ទោះបីជាអ្នកមិនលេបឱសថអង់ទីប៊ីយោទិកក៏ដោយ។

 

ប្រអប់១៖ តើអ្នកដឹងបានប៉ុណ្ណាពីការប្រើប្រាស់ដែលត្រឹមត្រូវ និងភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក?

 

 

១. ឱសថអង់ទីប៊ីយោទិកអាចព្យាបាល ផ្ដាសាយធម្មតាបាន [ត្រូវ ឬខុស]

២. ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក អាចកើតមាននៅពេលរាងកាយរបស់ខ្ញុំបានស៊ាំទៅនឹងឱសថអង់ទីប៊ី-យោទិក [ត្រូវ ឬខុស]

៣. ឱសថអង់ទីប៊ីយោទិកដែលអ្នកលេបអាចបណ្ដាលឱ្យមានភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក [ត្រូវ ឬខុស]

៤. ឱសថអង់ទីប៊ីយោទិកប្រើនៅក្នុងកសិកម្មចិញ្ចឹមសត្វ អាចបណ្ដាលឱ្យមានភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក [ត្រូវ ឬខុស]

៥. ការបង្ករោគដោយបាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិក អាចចម្លងទៅមនុស្សបាន ដោយសារការប៉ះពាល់ជាមួយមនុស្សដែលមានផ្ទុកបាក់តេរីស៊ាំជាមួយឱសថអង់ទីប៊ីយោទិក [ត្រូវ ឬខុស]

៦. ការបង្ករោគដោយបាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិក អាចចម្លងទៅមនុស្សបាន ដោយសារការប៉ះពាល់ជាមួយសត្វមានជីវិត អាហារ ឬទឹក ដែលមានផ្ទុកបាក់តេរីស៊ាំជាមួយឱសថអង់ទីប៊ីយោទិក [ត្រូវ ឬខុស]

៧. ការចាក់វ៉ាក់សាំងរបស់ខ្ញុំត្រូវតាមពេលកំណត់ ខ្ញុំលាងដៃបានត្រឹមត្រូវ និងទៀងទាត់ រក្សាភាពស្អាត និងអនាម័យ ខ្លួនប្រាណ អាចជួយដល់ពិភពលោក ឱ្យឆ្ពោះទៅរកដំណោះស្រាយ ភាពស៊ាំរបស់ឱសថអង់ទីប៊ី-យោទិក [ត្រូវ ឬខុស]

 

កំណែ:

. ខុស. ផ្ដាសាយធម្មតា ភាគច្រើនបង្កដោយវីរុស។ ឱសថអង់ទីប៊ីយោទិកមិនអាចសម្លាប់វីរុសបាន​ទេ ហើយក៏មិនកាត់បន្ថយរយៈពេលឈឺ ឬធ្វើឱ្យរោគសញ្ញបានធូរស្រាលដែរ។ អានបន្ថែមសូមចុច ទីនេះ

. ខុស. ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត មិនបណ្ដាលឱ្យរាងកាយរបស់អ្នកស៊ាំជាមួយឱសថអង់ទីប៊ីយោទិកនោះទេ។ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត បណ្ដាលឱ្យបាក់តេរីស៊ាំទៅនឹងឱសថអង់ទីប៊ីយោទិក ហើយបាក់តេរីដែលស៊ាំឱសថអង់ទីប៊ីយោទិកនោះ អាចចម្លងពីមនុស្សមា្នក់ទៅមនុស្សមា្នក់ទៀតបាន។

. ត្រឹមត្រូវ. ចូរអានបន្ថែមពីរបៀបនៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក ដែលអាចនាំទៅរកភាពស៊ាំនឹងឱសថ ចុចទីនេះ 

. ត្រឹមត្រូវ. ចូរអានបន្ថែមពីភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក ក្នុងវិស័យកសិកម្ម និងការចិញ្ចឹមសត្វ  ចុចទីនេះ 

. ត្រឹមត្រូវ. បាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិក អាចចម្លងពីមនុស្សមា្នក់ទៅមនុស្សមា្នក់ទៀតបាន តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយមនុស្សដែលមានផ្ទុកបាក់តេរីទាំងនោះ។ រៀនបន្ថែមសូម ចុចទីនេះ

. ត្រឹមត្រូវ. ដើម្បីអានបន្ថែមពីសុវត្ថិភាពអាហារ និងការបង្ការ ចុចទីនេះ

. ត្រឹមត្រូវ. ចូរអាន ទីនេះ ដើម្បីឱ្យកាន់តែយល់ពីអត្ថប្រយោជន៍របស់ការបញ្ឈប់ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក។

 

 

បង្កើនចំណេះដឹងរបស់អ្នកអំពីឱសថអង់ទីប៊ីយោទិក ដែលអ្នកកំពុងតែលេប ដើម្បីឱ្យដឹងថា តើមេរោគអ្វីដែលត្រូវស្លាប់ដោយសារឱសថនេះ ឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ និងសក្ដានុពលនៃផលប៉ះពាល់របស់វាទៅលើសង្គម។ ភាពស៊ាំរបស់ឱសថអង់ទីប៊ីយោទិក មិនត្រឹមតែប៉ះពាល់ដល់ខ្លួនអ្នក មិត្តភក្ដិ ឬគ្រួសាររបស់អ្នកនោះទេ ប៉ុន្ដែវាប៉ះពាល់យ៉ាងធ្ងន់ទៅលើបរិស្ថានជុំវិញ និងមនុស្សគ្រប់គ្នានៅលើពិភពលោកទាំងមូលផងដែរ។

 

សេចក្ដីយោង

1 WHO. (n.d.). Antibiotic Resistance: Multi-Country Public Awareness Survey. www.who.int. ISBN 978 92 4 150981 7

2 Ramsey, L. (2017, February 23). A growing threat could kill 10 million people a year by 2050. Retrieved from https://www.businessinsider.com/biggest-misconception-about-antibiotic-resistance-2017-2

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ