ដែលទិញ ឬលក់ដោយគ្មានវេជ្ជបញ្ជា (OTC)
  
Translated

(គុណនាម) ដែលទិញ ឬលក់វត្ថុដោយគ្មានការត្រួតពិនិត្យ។

 

“ការទិញ ឬលក់ឱសថដោយគ្មានវេជ្ជបញ្ជា គឺត្រូវបានគេស្គាល់ថាជាឱសថដែលមិនត្រូវការវេជ្ជបញ្ជា។ ពាក្យទាំងនោះសំដៅទៅលើ  ឱសថទាំងឡាយណាដែលអ្នកអាចទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា។”

 

“នៅប្រទេសអភិវឌ្ឍ អ្នកមិនអាចទិញឱសថអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជាបានឡើយ។ ដោយឡែក នៅប្រទេសកំពុងអភិវឌ្ឍជាច្រើនទៀត អ្នកអាចទិញឱសថអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជាបាននៅតាម ឱសថស្ថាន ឬកន្លែងលក់គ្រឿងទេស។”

 

“ការដែលអាចទិញឱសថអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជា ប្រហែលជាយន្តការមួយដ៏សំខាន់សម្រាប់មនុស្សដែលត្រូវការវា។ ប៉ុន្តែការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជាច្រើនពេកចំពោះអ្នកមិនត្រូវការវា គឺជាកង្វល់ដ៏ធំមួយ។”

 

Learning point

គ្រោះថ្នាក់នៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជា

 

ការប្រើប្រាស់ឱសថដោយខ្លួនឯងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដែលមិនដឹងពីផលរំខានរបស់វា និងផលប៉ះពាល់ដែល បណ្តាលមកពីកាប្រើប្រាស់លើសកម្រិត។ នៅបណ្តាប្រទេសជាច្រើន ឱសថដែលមិនចាំបាច់មានវេជ្ជបញ្ជាត្រូវបានជ្រើសរើស ត្រួតពិនិត្យដោយភ្នាក់ងារនិយ័តករ ដើម្បីធានាថា ពួកគេលេបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព នៅពេលប្រើដោយគ្មានការថែទាំពីគ្រូពេទ្យ។ ឧទាហរណ៍  ឱសថប៉ារ៉ាសេតាមុល(Paracetamol) អាចទិញដោយមិនចាំបាច់មានវេជ្ជបញ្ជាបានទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការប្រើឱសថប៉ារ៉ាសេតាមុល(Paracetamol) លើសកម្រិតអាចសម្លាប់យើងបាន ហើយប្រទេសមួយចំនួនក៏បានកំណត់ចំនួនគ្រាប់ឱសថដែលអាចលក់បានផងដែរ។

 

ឱសថអង់ទីប៊ីយោទិក ត្រូវបានលក់ដោយគ្មានវេជ្ជបញ្ជាស្ទើរគ្រប់ទីកន្លែងនៅពាសពេញពិភពលោក ហើយវាកំពុងជំរុញឱ្យមានបញ្ហាភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក។ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក ដែលគ្មានវេជ្ជបញ្ជាភាគច្រើន គឺប្រើប្រាស់មិនត្រឹមត្រូវ ព្រោះវាត្រូវបានគេប្រើសម្រាប់ជំងឺដែលមិនមែនបង្កឡើងដោយបាក់តេរី។[១] ឱសថត្រូវបានចែកចាយដល់អ្នកជំងឺ ដោយមិនយល់ច្បាស់ថា តើអ្នកជំងឺប្រតិកម្មនឹងឱសថ ឬក៏អត់។   ជាទូទៅ រយៈពេលនៃការប្រើឱសថអង់ទីប៊ីយោទិក ខ្លីជាងរយៈពេលដែលវាគួរតែប្រើ ហើយកម្រិតប្រើប្រាស់របស់ឱសថអង់ទីប៊ីយោទិក ក៏តិចជាងកម្រិតស្តង់ដាផងដែរ។

 

ភាពងាយស្រួលក្នុងការទទួលបាននូវឱសថអង់ទីប៊ីយោទិក ជាមួយការខ្វះចំណេះដឹងទាក់ទងនឹងឱសថអង់ទីប៊ីយោទិក  បានរួមបញ្ជូលគ្នាបង្កើតជាវដ្តនៃការប្រើប្រាស់លើសកម្រិតដែលផ្តល់ផលអាក្រក់។ ការប្រើប្រាស់លើសកម្រិតបែបនេះ បានជំរុញឱ្យមានភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ ជាការពិតណាស់ បាក់តេរីដែលស៊ាំនឹងឱសថប្រឆាំងមេរោគ ជាទូទៅកើតនៅក្នុងសហគមន៍ដែលប្រើឱសថអង់ទីប៊ីយោទិកញឹកញាប់ដោយគ្មានវេជ្ជបញ្ជា។[១]

 

ការលក់ ឬទិញឱសថអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជានៅតែមាន ភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍ ព្រោះវាមានសារៈសំខាន់ចំពោះអ្នកដែលត្រូវការឱសថអង់ទីប៊ីយោទិក ។ ប្រសិនបើ ឱសថអង់ទីប៊ីយោទិក ត្រូវបានគេឈប់ឱ្យលក់ដោយគ្មានវេជ្ជបញ្ជា វានៅតែមិនច្បាស់លាស់ចំពោះអ្នកបង្កើតច្បាប់ថា តើធនធានដែលត្រូវប្រើដើម្បីរៀបចំប្រព័ន្ធចេញវេជ្ជបញ្ជា និងការលើកកម្ពស់ការទទួលបាននូវសេវាថែទាំសុខភាពឱ្យមានកម្រិតទាបជាង ការខាតបង់ដែលបណ្តាលមកពីការកើនឡើងនៃភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកនៅក្នុងប្រទេស។ លើសពីនេះទៅទៀត ទស្សនៈសាធារណជន ឥរិយាបថ និងការយល់ច្រឡំអំពីឱសថអង់ទីប៊ីយោទិក អាចរាំងស្ទះដល់ការផ្លាស់ប្តូរនេះ។

 

ប្រទេសម៉ាឡេស៊ី ជាប្រទេសកំពុងអភិវឌ្ឍមួយដែលហាមឃាត់ការលក់ ឬទិញឱសថអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជា។[២] នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងសារធាតុពុល នៃប្រទេសម៉ាឡេស៊ី ការទិញឱសថអង់ទីប៊ីយោទិក តម្រូវឱ្យមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ ទោះជាយ៉ាងណាក៏ដោយ គេបានសង្កេតឃើញថានៅបណ្តាលប្រទេសមួយចំនួនមានច្បាប់ទប់ស្កាត់ការចែកចាយប្រើឱសថអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជា ប៉ុន្តែមិនត្រូវបានអនុវត្តនៅក្នុងសហគមន៍ទេ។

 

នៅប្រទេសម៉ាឡេស៊ី ទោះបីជាមានការទប់ស្កាត់ការលក់ ឬទិញឱសថអង់ទីប៊ីយោទិកដែលគ្មានវេជ្ជបញ្ជាក៏ដោយ ប៉ុន្តែអត្រានៃការផ្តល់ឱសថអង់ទីប៊ីយោទិកដោយមានវេជ្ជបញ្ជានៅតែមានកម្រិតខ្ពស់នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯក  ជន។ [២] នេះបានបង្ហាញឱ្យឃើញថា ជំហានបន្ទាប់ដើម្បីកាត់បន្ថយការប្រើឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ រួមមាន ការមិនលក់ ឬទិញឱសថអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជា និងតម្រូវឱ្យមានការផ្តល់ឱសថអង់ទីប៊ីយោទិកត្រឹមត្រូវពីវេជ្ជបណ្ឌិតផងដែរ។

 

សេចក្ដីយោង

1 Morgan, D. J., Okeke, I. N., Laxminarayan, R., Perencevich, E. N., & Weisenberg, S. (2011). Non-prescription antimicrobial use worldwide: A systematic review. The Lancet Infectious Diseases,11(9), 692-701. doi:10.1016/s1473-3099(11)70054-8

2 Rahman, N. A., Teng, C. L., & Sivasampu, S. (2016). Antibiotic prescribing in public and private practice: A cross-sectional study in primary care clinics in Malaysia. BMC Infectious Diseases,16(1). doi:10.1186/s12879-016-1530-2

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ