ឱសថអង់ទីប៊ីយោទិកមិនមានប្រសិទ្ឋភាពប្រឆាំងនឹងការបង្ករោគដោយវីរុសទេ ហើយឱសថប្រឆាំងវីរុសក៏មិនមានប្រសិទ្ឋភាពប្រឆាំងនឹងការបង្ករោគដោយបាក់តេរីដែរ។ ខុសពីឱសថអង់ទីប៊ីយោទិក ឱសថប្រឆាំងវីរុសភាគច្រើនមិនសម្លាប់វីរុសទេ ផ្ទុយទៅវិញពួកវារារាំងការលូតលាស់នឹងវដ្ដក្នុងការចម្លងរបស់វីរុស។ ជាទូទៅ ការបង្ករោគដោយវីរុសច្រើនបំផុត ដូចជាជំងឺផ្តាសាយធំ ឬផ្តាសាយធម្មតា នឹងអាចជាសះស្បើយឡើងវិញដោយមិនចាំបាច់មានការព្យាបាល។[១]
បន្ថែមពីនេះ ការព្យាបាលក្នុងអំឡុងពេលមានការបង្ករោគដោយមេរោគវីរុស ដែលមានគោលបំណងកាត់បន្ថយរោគសញ្ញា ដូចជាការឈឺចាប់ គ្រុនក្តៅ និងក្អកជាដើម។ ជំងឺបង្កដោយវីរុស និងបាក់តេរីខ្លះមានរោគសញ្ញាស្រដៀងគ្នា ដូចជាជំងឺរលាកសួត ជំងឺរាករូស ហើយពិបាកក្នុងការរកមូលហេតុបង្ករបស់វា។
វេជ្ជបណ្ឌិតសំគាល់ ជំងឺដែលបង្កដោយវីរុស ឬ បាក់តេរីបានតាមរយៈការសាកសួរប្រវត្តិជំងឺ ការពិនិត្យរាងកាយអ្នកជំងឺ និងការធ្វើរោគវិនិច្ឆ័យតាមលំដាប់លំដោយ ដូចជាការធ្វើតេស្តឈាម ឬការធ្វើរោគវិនិច្ឆ័យរហ័ស។ ការធ្វើតេស្តជំងឺផ្តាសាយ ជាធម្មតាគេប្រើសំឡីដើម្បីត្បារយកវត្ថុវិភាគពីបំពង់ក ឬច្រមុះ បន្ទាប់មកធ្វើតេស្តរកវីរុសគ្រុនផ្តាសាយ។
ស្រដៀងគ្នាទៅនឹងបាក់តេរី វីរុសផ្លាស់ប្តូរ និងសម្របខ្លួនទៅតាមពេលវេលា ហើយវិវត្តខ្លួនវាឱ្យស៊ាំនឹងឱសថប្រឆាំងវីរុស។ បញ្ហាភាពស៊ាំឱសថប្រឆាំងវីរុសកំពុងមានការកើនឡើងនៅលើអ្នកជំងឺអេដស៍ (HIV/AIDS)។
សេចក្ដីយោង
1 HealthyMePA. (2018, October 25). Do I Need An Antibiotic? Know the Difference Between Viral and Bacterial Infections. Retrieved from https://www.healthymepa.com/2017/02/21/do-you-need-antibiotics/