ឱសថអង់ទីប៊ីយោទិកគឺជាឱសថដែលប្រើសម្រាប់ព្យាបាលការបង្ករោគដោយបាក់តេរី។ វាមានគោលដៅទៅលើ សម្ព័ន្ធកោសិកាដែលមាននៅក្នុងបាក់តេរីតែប៉ុណ្ណោះ។ វីរុសមានភាពខុសប្លែកពីបាក់តេរី។ ពួកវារស់ និងបំបែកខ្លួននៅក្នុងកោសិការបស់មនុស្ស ដោយសារពួកវាមិនអាចបំបែកខ្លួននៅខាងក្រៅកោសិកាបញ្ញើបានឡើយ។ ឱសថអង់ទីប៊ីយោទិកខ្លះរារាំងដល់ជញ្ជាំងកោសិកានៃបាក់តេរី និងឱសថអង់ទីប៊ីយោទិកផ្សេងទៀតរារាំងការសំយោគប្រូតេអ៊ីននៅក្នុងកោសិកាបាក់តេរី។ រចនាសម្ព័ន្ធនេះមិនមាននៅក្នុងវីរុសទេ។ [១]
ការបង្ករោគដោយវីរុសខ្លះអាចព្យាបាលជាសះស្បើយជាមួយឱសថប្រឆាំងវីរុស។ ឧទាហរណ៍ វីរុស Varicella Zoster Virus (herpes zoster) និងវីរុសបង្កជំងឺរលាកថ្លើមប្រភេទ C ។ សម្រាប់វីរុសប្រភេទផ្សេងទៀត ដូចជាវីរុសបង្កជំងឺរលាកថ្លើមប្រភេទ B និងវីរុសហ៊ីវ(HIV) យើងមានឱសថដើម្បីបង្ក្រាបដែលធ្វើឱ្យពួកវាមិនផ្ដល់ហានិភ័យដល់អ្នកជំងឺ និងធ្វើឱ្យវីរុសនេះមិនងាយចម្លងទៅអ្នកជំងឺដទៃទៀត។
ទោះបីជាយ៉ាងណា មានវ៉ាក់សាំងជាច្រើនប្រឆាំងនឹងវីរុសជាក់លាក់។ វ៉ាក់សាំងទាំងនោះ បានទៅភ្ញោចប្រព័ន្ធភាពស៊ាំរាងកាយ ដើម្បីបង្កើតអង់បដិបក្ខប្រាណ (អង់ទីករ)។ ពេលដែលអង់បដិបក្ខប្រាណ (អង់ទីករ)ទាំងនោះបានស្គាល់វីរុសនៅក្នុងរាងកាយ ហើយនឹងបញ្ឈប់សកម្មភាពរបស់វីរុសនោះ មុនពេលពួកវាបង្កឱ្យមានជំងឺ។ វិធីសាស្រ្ដដ៏ល្អ គឺចាក់វ៉ាក់សាំង ដើម្បីជួយដល់ការបង្ការការបង្កជំងឺដូចជាជំងឺកញ្ជ្រិល និងជំងឺឆ្កែឆ្កួត។ ដើម្បីអានបន្ថែម សូមចុចទីនេះ។
ពាក្យទាក់ទង៖ ឱសថប្រឆាំងវីរុស ជំងឺផ្ដាសាយធំ ជំងឺផ្ដាសាយធម្មតា
សេចក្ដីយោង
1 BCC Science. (2013, January 24). Why can't we beat viruses? Retrieved from http://www.bbc.co.uk/science/0/21143412