បាក់តេរី
  
Translated

(នាម) ជាអតិសុខុមកាយតូចៗមានជីវិតដែលរកឃើញគ្រប់ទីកន្លែង ហើយមិនអាចមើលឃើញនឹងភ្នែកទទេបានទេ។ បាក់តេរីជាភាវៈរស់ដែលមានកោសិកាតែមួយ និងមិនមានណ្វៃយ៉ូ(nucleus)។

 

“បាក់តេរីអាច​បំបែកខ្លួនបានយ៉ាងឆាប់រហ័ស។​ ពេលដែលពួកវាស្ថិតក្នុងខ្លួនយើង វាអាចបញ្ចេញសារជាតិពុល ដែលធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលខ្លួន។ ​ជំងឺដែលបង្កដោយបាក់តេរីមានដូចជា​ ការបង្ករោគក្នុងឈាម ជំងឺរលាកសួត និងការពុលចំណីអាហារជាដើម។”

 

“បាក់តេរីត្រូវបានយកទៅប្រើប្រាស់នៅក្នុងការផលិតឈីស (Cheese) និងទឹកដោះគោជូរ តាមរយៈការបំបែកសារធាតុគីមី។ បាក់តេរីក៏ត្រូវបានយកទៅប្រើប្រាស់ក្នុងការផលិតឱសថអង់ទីប៊ីយោទិក និងសារធាតុគីមីផ្សេងទៀតផងដែរ។”

 

ពាក្យស្រដៀង

 

Bacterium

(នាម) ឯកវច្ឆនៈនៃបាក់តេរី (បាក់តេរីមួយ)

 

Bacterial

(គុណនាម) នៃ ឬដែលបង្កដោយបាក់តេរី

 

Learning point

បាក់តេរីល្អ និងបាក់តេរីអាក្រក់

 

បាក់តេរីគឺជាភាវៈមានជីវិតមួយដែលលេចឡើងនៅលើភពផែនដីមុនគេ។ វាជា អំបូរសារពាង្គកាយ ធម្មតាមួយដែលរស់នៅក្នុងបរិយាកាស ក្នុងដី រុក្ខជាតិ និងស្ថិតនៅលើគ្រប់អ្វីៗទាំងអស់ និងក្នុងទឹកផងដែរ។ បាក់តេរីអាចតោងជាប់លើអ្នក តាមរយៈការចាប់ដៃគ្នា ឬការចាប់កាន់សោរទ្វារជាដើម។

 

បាក់តេរីល្អជាច្រើន បានជួយបំបែកសារពាង្គកាយសត្វ និងរុក្ខជាតិស្លាប់។ នៅក្នុងវិស័យឧស្សាហកម្ម បាក់តេរីផ្ដល់អត្ថប្រយោជន៍ក្នុងការបន្សុទ្ធទឹកស្អុយ និងសំអាតប្រេងកំពប់ផងដែរ។ បាក់តេរីមួយចំនួនទៀតរស់នៅក្នុងពោះវៀនមនុស្ស វាក៏បានជួយបំបែកចំណីអាហារ និងជួយបំផ្លាញការបង្កជំងឺមួយចំនួនដែលបង្កដោយអតិសុខុមកាយ និងផ្ដល់សារជាតិបំប៉នផងដែរ។

 

យ៉ាងណាក៏ដោយ បាក់តេរីក៏បង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ។ វាអាចបង្កជំងឺជាច្រើនដូចជា៖ ជំងឺរលាកសួត (ឧទាហរណ៍ បង្កដោយបាក់តេរី Streptococcus pneumoniae) ជំងឺរលាកស្រោមខួរក្បាល (ឧ. បង្កដោយបាក់តេរី Haemophilus influenza) ជំងឺរលាកបំពង់ក (ឧ. បង្កដោយ Group A Streptococcus) និងការពុលចំណីអាហារ (ឧ. បង្កដោយ Escherichia coli និង Salmonella)។ ដោយសារ បាក់តេរីអាក្រក់ទាំងនេះហើយ គឺជាមូលហេតុដែលយើងគ្រប់គ្នាត្រូវលាងសម្អាតដៃ បោសសម្អាតផ្ទះបាយ និងបន្ទប់ទឹកឱ្យបានត្រឹមត្រូវ។

 

ជាធម្មតា បាក់តេរីរស់នៅយ៉ាងរញ៉ែរញ៉ៃក្នុងមជ្ឈដ្ឋានជុំវិញ។ បាក់តេរី និងផ្សិតខ្លះបង្កើតសារធាតុឱសថអង់ទីប៊ីយោទិក ដើម្បីសម្លាប់ ឬរារាំងការលូតលាស់បាក់តេរីផ្សេងទៀត ដែលជាគូប្រជែងក្នុងការរស់នៅរបស់ពួកវា។ បាក់តេរីខ្លះអាចបន្សាំខ្លួនវាឱ្យស៊ាំទៅនឹងឱសថអង់ទីប៊ីយោទិក ដូច្នេះពួកវាអាចរស់នៅបានយូរ។

 

ទោះបីយ៉ាងណាក៏ដោយ នៅពេលមនុស្សប្រើប្រាស់ឱសថ ប្រឆាំងមេរោគមិនត្រឹមត្រូវ ឬលើសកម្រិត ការផ្លាស់ប្ដូរខ្លួនរបស់បាក់តេរីកាន់តែរហ័ស និងវត្ដមានរបស់អតិសុខុមកាយដែលស៊ាំនឹងឱសថប្រឆាំងមេរោគកាន់តែច្រើន ហើយការព្យាបាលការបង្ករោគកាន់តែលំបាកជាងមុន។ យើងត្រូវតែកាត់បន្ថយការបង្កហានិភ័យនៃបាក់តេរីដែលកំពុងតែវិវត្ដខ្លួនទៅជាស៊ាំនឹងឱសថ ដោយកាត់បន្ថយការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត និងមិនត្រឹមត្រូវនេះ ក៏ដូចជាការបង្ការការបង្ករោគផងដែរ។

 

សរុបមក មិនត្រូវសម្លាប់បាក់តេរីល្អ ដោយការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត និងមិនត្រឹមត្រូវទេ។

 

ពាក្យទាក់ទង៖ ឱសថអង់ទីប៊ីយោទិក ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ

 

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ