ការចម្លងរោគតាមរយៈការថែទាំសុខភាព
  
Translated

 (នាម)  គឺការបង្កដែលមានប្រភពនៅក្នុងមន្ទីរពេទ្យ ឬកន្លែងថែទាំសុខភាព។

 

“ប្រសិនបើអ្នកចូលសម្រាកនៅក្នុងសេវាថែទាំសុខភាព ឬ មន្ទីរពេទ្យដោយជំងឺមិនមានការឆ្លងរោគ ដូចជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺមហារីក ហើយអ្នកបានវិវត្តទៅជាមានការចម្លងរោគ (ដូចជាជំងឺរលាកសួត)បន្ទាប់ពីសម្រាកក្នុងមន្ទីរពេទ្យយ៉ាងតិចពីរថ្ងៃ វេជ្ជបណ្ឌិតអាចសន្មត់ថាការចម្លងរោគនេះគឺការចម្លងរោគដែលមានប្រភពនៅក្នុង“បាក់តេរីដែលស៊ាំឱសថអង់ទីប៊ីយោទិកបានបណ្ដាលឱ្យមានការចម្លងតាមរយៈការថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាពក្នុងអត្រាខ្ពស់ខ្លាំងណាស់។  ជាលទ្ធផលអ្នកជំងឺដែលមានការចម្លងរោគតាមរយៈការថែទាំសុខភាពនឹងមានអាការៈជំងឺកាន់តែធ្ងន់ធ្ងរ និងរហូតដល់ស្លាប់។”មន្ទីរពេទ្យ ឬសេវាថែទាំសុខភាព ។”

 

“បាក់តេរីដែលស៊ាំឱសថអង់ទីប៊ីយោទិកបានបណ្ដាលឱ្យមានការចម្លងតាមរយៈការថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាពក្នុងអត្រាខ្ពស់ខ្លាំងណាស់។  ជាលទ្ធផលអ្នកជំងឺដែលមានការចម្លងរោគតាមរយៈការថែទាំសុខភាពនឹងមានអាការៈជំងឺកាន់តែធ្ងន់ធ្ងរ និងរហូតដល់ស្លាប់។”

 

ពាក្យស្រដៀង

Nosocomial infection

(នាម) ជាពាក្យមួយទៀតសម្រាប់ការចម្លងរោគតាមរយៈការថែទាំសុខភាព ដែលមានប្រភពនៅក្នុងមន្ទីរពេទ្យ ឬ សេវាថែទាំសុខភាព

Learning point

តើយើងត្រូវជៀសវាងពីការចម្លងរោគតាមរយៈការថែទាំសុខភាព ដែលមានប្រភពនៅក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាព យ៉ាងដូចម្ដេច?

 

ពេលយើងសម្រាកក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាព ទោះបីជាធ្វើតាមទម្រង់ការថែទាំទូទៅ នឹងបយើងក៏ប្រឈមនឹងការចម្លងរោគដោយបាក់តេរីដែលស៊ាំឱសថនៅក្នុងមន្ទីរពេទ្យផងដែរ។ ចាប់តាំងពីឱសថអង់ទីប៊ីយោទិកចាប់ផ្ដើមប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាពមក ប្រភេទបាក់តេរីជាច្រើន និងភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិករបស់ពួកវាក៏ខុសគ្នាពីបាក់តេរីដែលនៅក្រៅមន្ទីរពេទ្យផងដែរ។ មនុស្សប្រមាណ ៦៥០០០០នាក់បានមានការចម្លងរោគ បន្ទាប់ពីចូលសម្រាកក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាព នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១១ និងប្រមាណ ៧៥០០០នាក់បានស្លាប់ យោងតាមរបាយការណ៍ដែលចេញដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិកពេលថ្មីៗនេះ។ ការចម្លងរោគតាមរយៈការថែទាំសុខភាពទំនងជាកើតឡើងច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលជាកន្លែងធនធានមានកំណត់។[១]

 

វាជាមធ្យោបាយដ៏មានប្រយោជន៍មួយដែលយល់ដឹងពីដំបូន្មានមួយចំនួនសម្រាប់ណែនាំដល់អ្នកជំងឺ ឬប្រជាជនទូទៅដើម្បីជៀសឱ្យផុតពីការចម្លងរោគតាមរយៈការថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យឬសេវាថែទាំសុខភាព។[២][៣]  

 

#១ ត្រូវដឹងថាមានការប្រឈមទៅនឹងការចម្លងរោគតាមរយៈការថែទាំសុខភាព

មនុស្សជាច្រើនមិនដែលដឹងថាការសម្រាកក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាព គឺប្រឈមទៅនឹងការចម្លងរោគដែលមានប្រភពនៅក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាពនោះទេ។ ក្នុងប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកគឺអ្នកអាចពិនិត្យមើលពីពិន្ទុនៃការចម្លងរោគតាមរយៈការថែទាំសុខភាពតាមគេហទំព័រដោយមិនគិតថ្លៃ ដូច្នេះអ្នកអាចដឹងពីទិន្នន័យនៃការចម្លងរោគតាមរយៈការថែទាំសុខភាពដែលពួកគេកំពុងសម្រាកព្យាបាល និងថែទាំ។

 

#២ ងូតទឹកសម្អាតខ្លួន មុនពេលចូលសម្រាកក្នុងមន្ទីរពេទ្យ ឬវះកាត់

 សាកសួរវេជ្ជបណ្ឌិតរបស់អ្នកអំពីការការពារមុនពេលចូលក្នុងមន្ទីរពេទ្យដូចជាការងូតទឹកជាមួយសាប៊ូពិសេសឬជូតសម្អាតដោយថ្នាំសម្លាប់មេរោគ។

 

#៣ លាងសម្អាតដៃ និងជួយប្រាប់អ្នកផ្សេងទៀតឱ្យលាងដៃរបស់ពួកគេ

វាពិបាកខ្លាំងណាស់! ក្នុងសង្គម និងវប្បធម៌របស់យើង គ្រាន់តែសូមឱ្យនរណាម្នាក់លាងដៃ ក៏អាចមានអារម្មណ៍ថាយើងប្រមាថ ឆ្គាំឆ្គង ឬក៏ឈ្លើយលើគេដែរ (ជាពិសេសទៅទៀតនោះ ប្រសិនបើអ្នកជាអ្នកជំងឺ ហើយប្រាប់ទៅកាន់បុគ្គលិកសុខាភិបាល)។ ទោះបីយ៉ាងណាក៏ដោយ មធ្យោបាយមួយដែលសំខាន់បំផុតសម្រាប់កាត់បន្ថយការចម្លងរោគតាមរយៈការថែទាំសុខភាពគឺការអនាម័យដៃ៖ លាងដៃ។ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលនឹងមិនប្រកាន់ទេ នៅពេលអ្នកប្រាប់ពួកគេឱ្យលាងដៃស្ទើររាល់ពេលក៏ដោយ។

 

ជាការពិត មនុស្សទាំងអស់គ្នា រួមទាំងសាច់ញាតិរបស់អ្នក និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវតែលាងដៃទាំងអស់គ្នា៖ (ទី១) មុនពេលប៉ះពាល់អ្នកជំងឺ (ទី២) មុនពេលធ្វើទម្រង់ការថែទាំផ្សេងៗ (ទី៣) បន្ទាប់ពីប៉ះពាល់ជាមួយសារធាតុរាវដែលចេញពីរាងកាយ (ទី៤) បន្ទាប់ពីប៉ះពាល់អ្នកជំងឺ (ទី៥) បន្ទាប់ពីប៉ះពាល់ជាមួយវត្ថុផ្សេងៗនៅជុំវិញអ្នកជំងឺ។[៤]

 

កុំស្ទាក់ស្ទើរក្នុងការនិយាយថា៖ “ខ្ញុំសូមអភ័យទោស ខ្ញុំមិនឃើញអ្នកលាងដៃទេ។ សូមអ្នកកុំខឹងអី សូមលាងដៃម្ដងទៀតបានទេ?”

 

#៤ រក្សាភាពស្អាតគ្រប់យ៉ាង

 

#៥ សួរពីតម្រូវការចាក់តាមសរសៃ និងកាតេទែ

សួរនាំគ្រូពេទ្យរាល់ថ្ងៃពីម្ជុលកាតេទែចាក់តាមសរសៃដល់បេះដូង ទុយោសុងនោមឬបំពង់ផ្សេងទៀត តើអាចដកចេញបានឬទេ? កាលណាដាក់របស់ទាំងនេះកាន់តែយូរ ការប្រឈមនឹងការចម្លងរោគកាន់តែខ្លាំង។

 

#៦ សួរនាំអំពីឱសថអង់ទីប៊ីយោទិក

សួរថាតើមានផ្ដល់ឱសថអងទីប៊ីយោទិកដែរឬទេ ហើយថាតើអ្នកត្រូវការវាដែរឬទេ។ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត និងមិនត្រឹមត្រូវ អាចបង្កើនហានិភ័យការចម្លងរោគតាមរយៈការថែទាំសុខភាពរបស់អ្នក។

#៧ ប្រយ័ត្នចំពោះជំងឺរាក

ប្រសិនអ្នកបន្ទោរបង់មកលាមករាវ សូមប្រាប់ទៅគ្រូពេទ្យ។ នេះអាចជាសញ្ញានៃការចម្លងរោគតាមរយៈការថែទាំសុខភាព។

 

#៨ ឈប់ជក់បារី និងផឹកគ្រឿងស្រវឹងជាបណ្ដោះអាសន្ននៅពេលសម្រាកនៅក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាព

អ្នកមិនត្រូវបានអនុញ្ញាតឱ្យជក់បារី ឬផឹកសុរានៅក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាពនោះទេ ហើយឈប់រហូតដល់ពេលអ្នកលែងមានការប្រឈមទៅនឹងការឆ្លងរោគ។

ការអនុវត្ដតាមវិធីខាងលើនេះអាចជួយកាត់បន្ថយឱកាសនៃការចម្លងរោគ ខណៈពេលដែលអ្នកកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬកន្លែងថែទាំសុខភាព ទោះបីលទ្ធផលមិនអាចធានាបានទាំងស្រុងក៏ដោយ។

 

ពាក្យទាក់ទង៖ ការចម្លងរោគនៅក្នុងសហគមន៍ ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត ការជ្រើសរើសឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវ

 

ឯកសារយោង៖

1 WHO. (2016). Guidelines on core components of infection prevention and control programmes at the ... national and acute health care facility level. ISBN 978-92-4-154992-9

2 Consumer Reports. (2016). 15 Tips for Preventing Infections in the Hospital. Retrieved from https://www.consumerreports.org/hospital-acquired-infections/15-tips-for-preventing-infections-in-the-hospital/

3 Mitchell, E. (2015, May 13). 5 Things You Can Do To Avoid A Hospital-Acquired Infection. Retrieved from http://blog.eoscu.com/blog/5-things-you-can-do-to-avoid-a-hospital-acquired-infection

4 WHO. (2013, May 03). About SAVE LIVES: Clean Your Hands. Retrieved from http://www.who.int/gpsc/5may/background/5moments/en/

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ