ដែលព្យាបាលជំងឺរបេង
  
Translated

(គុណនាម)  ដែលមានលទ្ធភាពសម្លាប់ ឬទប់ទល់ការលូតលាស់របស់បាក់តេរីរបេង ដែលបង្កជាជំងឺរបេង (TB)។

 

“អ្នកជំងឺរបេងគួរតែព្យាបាលដោយឱសថព្យាបាលជំងឺរបេងឱ្យគ្រប់រយៈពេល ៦ខែ។”

 

“ការវិវត្តនៃភាពស៊ាំនឹងឱសថព្យាបាលជំងឺរបេងគឺជាសោកនាដកម្មមួយ មិនចំពោះតែអ្នកជំងឺខ្លួនឯងនោះទេ ប៉ុន្តែអ្នកដទៃផងដែរ។

 

”មេរោគរបេងស៊ាំនឹងឱសថច្រើនមុខបង្កឡើងនៅពេលអ្នកជំងឺប្រើប្រាស់ឱសថមិនត្រឹមត្រូវ ឬឈប់ប្រើឱសថព្យាបាលជំងឺរបេងមុនពេលកំណត់។”

Learning point

ការប្រយុទ្ធប្រឆាំងនឹងមេរោគដែលស៊ាំនឹងឱសថព្យាបាលជំងឺរបេង(TB)

 

ជំងឺរបេង (TB) បង្កឡើងដោយបាក់តេរីមួយឈ្មោះថា  (Mycobacterium tuberculosis)។ បាក់តេរីនេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយតំណក់ទឹកតូចៗដែលសាយភាយក្នុងខ្យល់ តាមរយៈការក្អក កណ្តាស់ ការខាកស្តោះ និងការនិយាយគ្នា។ អ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ដូចជាអ្នកផ្ទុកមេរោគហ៊ីវ (HIV) អ្នកជំងឺកង្វះអាហារូបត្ថម្ភ (Malnutrition) អ្នកជំងឺទឹកនោមផ្អែម (Diabetic) ឬអ្នកជក់បារីជាដើម មានការប្រឈមខ្ពស់នឹងការឆ្លងជំងឺរបេង (TB)។[២]

 

អ្នកដែលមានជំងឺក្អករ៉ាំរ៉ៃរយៈពេលច្រើនជាងពីរសប្តាហ៍គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដោយសារតែវាជារោគសញ្ញាដំបូងរបស់ជំងឺរបេង។

 

ជួនកាលភាពស៊ាំនឹងឱសថអាចកើតមានឡើង នៅពេលដែលបាក់តេរីស៊ាំទៅនឹងឱសថព្យបាលជំងឺរបេងដែលប្រើរួច។ នេះមានន័យថាឱសថទាំងនោះមិនមានឥទ្ធិពលក្នុងការសម្លាប់បាក់តេរីរបេងទៀតទេ។

 

មធ្យោបាយសំខាន់ជាងគេក្នុងបង្ការការរីករាលដាលនៃភាពស៊ាំនឹងឱសថព្យាបាលជំងឺរបេង គឺប្រើឱ្យអស់នូវឱសថព្យាបាលជំងឺរបេងតាមការកំណត់ដែលផ្តល់ដោយអ្នកផ្ដល់សេវាសុខភាព។ អ្នកមិនត្រូវលេបឱសថរំលង ហើយការព្យាបាលក៏មិនគួរបញ្ឈប់មុនកាលកំណត់ដែរ។ អ្នកដែលកំពុងទទួលការព្យាបាលជំងឺរបេងគួរតែប្រាប់ទៅអ្នកផ្តល់សេវាសុខភាពរបស់ពួកគេ ប្រសិនបើពួកគេមានបញ្ហាពេលកំពុងលេបឱសថ។[២]

 

វាក៏ជាកត្ដាសំខាន់មួយដែលគ្រប់ប្រទេសទាំងអស់គួរចាត់វិធានការការពារចាប់ពីពេលនេះ ខណៈដែលមេរោគរបេងដែលស៊ាំនឹងឱសថច្រើនមុខនៅតែអាចមានចម្លង និងវិវត្តឡើងវិញ។

 

 

សេចក្ដីយោង

1 WHO. (2018, January 18). What is TB? How is it treated? Retrieved from http://www.who.int/features/qa/08/en/

2 WebMD. (n.d.). What are the symptoms of Tuberculosis?. Retrieved from https://www.webmd.com/lung/understanding-tuberculosis-symptoms

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ