អង់ទីស៊ិបទិក
  
Translated

(នាម) គឺជាសារធាតុដែលប្រើដើម្បីសម្លាប់ ឬបង្ការការរីកលូតលាស់របស់អតិសុខុមកាយតែមិនមានគ្រោះថ្នាក់ដល់កោសិការបស់មនុស្សទេ។

 

“អង់ទីស៊ិបទិកជាទូទៅដែលប្រើប្រាស់មានដូចជា អាកុល (alcohol) Dettol និង Iodine (ឧទាហរណ៍ Betadine)។”

 

“អង់ទីស៊ិបទិកនេះ ជាទូទៅមាននៅក្នុងប្រអប់សង្រ្គោះបឋម (First aid box) ។ នៅពេលមានការមុត និងរបួស អ្នកគួរសំអាតដោយទឹកសេរ៉ូមប្រៃ ឬទឹកស្អាត បន្ទាប់មកបន្តក់អង់ទីស៊ិបទិកមានដូចជា Alcohol, Iodine នៅលើរបួស។”

 

(គុណនាម) ដែលមានសមត្ថភាពក្នុងការសម្លាប់ ឬបង្ការការរីកលូតលាស់របស់អតិសុខុមកាយ ប៉ុន្ដែគ្មានគ្រោះថ្នាក់ដល់កោសិកាមនុស្សទេ។

 

“ក្រែមអង់ទីស៊ិបទិកត្រូវបានគេស្គាល់មានដូចជាឱសថអង់ទីប៊ីយោទិក ឬក្រែមសង្គ្រោះបឋម ដែលដាក់លក់ទូទៅដោយគ្មានវេជ្ជបញ្ជា។”

 

“អំឡុងពេលផ្ទុះនូវជំងឺផ្ដាសាយបក្សី មន្ត្រីសុខាភិបាលត្រូវការរក្សារការឃ្លាំមើល និងបាញ់អង់ទីស៊ិបទិកនៅតំបន់ដែលរងការប៉ះពាល់ពីរទៅបីដងក្នុងមួយថ្ងៃ។”

 

ពាក្យស្រដៀង

សារធាតុកំចាត់មេរោគ

(នាម)  ពាក្យន័យដូច នៃពាក្យអង់ទីស៊ិបទិក

 

Learning point

តើអ្វីទៅជាភាពខុសគ្នារវាងអង់ទីប៊ីយោទិក និងអង់ទីស៊ិបទិក?

 

មិនដូចជាឱសថអង់ទីប៊ីយោទិកទេ អង់ទីស៊ិបទិកក៏មានប្រសិទ្ធិភាពទៅលើពួកអតិសុខុមកាយដូចជាវីរុស និងផ្សិតជាដើម វាមានសក្ដានុពលក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្ករោគ។ យើងអាចលេបឱសថអង់ទីប៊ីយោទិក ឬចាក់ចូលក្នុងឈាមដើម្បីសម្លាប់បាក់តេរីក្នុងខ្លួន ប៉ុន្តែអង់ទីស៊ិបទិកអាចសម្លាប់បាក់តេរីបានតែផ្នែកខាងក្រៅនៃរាងកាយ ដូចជាកន្លែងដែលមានរបួសតែប៉ុណ្ណោះ។

 

អង់ទីស៊ិបទិក

 

ឱសថអង់ទីប៊ីយោទិក 

ត្រូវបានប្រើនៅផ្នែកខាងក្រៅលើស្បែក ដូចជា របួស  រលាត់ ឬមុត

 

លេបតាមមាត់ ឬចាក់ចូលក្នុងឈាម

 

សារធាតុប្រឆាំងមេរោគខ្លះប្រើជាទូទៅរួមមាន៖

អាកុល(Alcohol) មានប្រសិទ្ធិភាពប្រឆាំងនឹងពួកមីក្រុបយ៉ាងទូលំទូលាយ អាចលាយជាមួយទឹក ដើម្បីមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់

 

Iodine  ប្រើសម្រាប់ការវះកាត់ របួស ឬ ដាច់រលាត់(ឧទាហរណ៍ Betadine)

 

Hydrogen peroxide សម្រាប់សំអាតរបួស និងដំបៅ ហើយអាចប្រើជាលើកដំបូងនៅពេលមានដាច់រលាត់

 

Boric acid អាចប្រើសម្រាប់លាងភ្នែក និងអាចប្រើជាក្រែមលាបកន្លែងរលាក

 

 

សារធាតុអង់ទីប៊ីយោទិកខ្លះប្រើជាទូទៅរួមមាន៖

 

ក្រុមប៉េនីស៊ីលីនមានដូចជា អាម៉ុកស៊ីលីនប្រើសម្រាប់ការបង្ករោគទូទៅរបស់បាក់តេរី ឧទាហរណ៍ បាក់តេរីដែលបង្កឱ្យមានជំងឺរលាកសួត ឬរលាកបំពង់ក

 

Cephalosporins មានដូចជា cephalexin (Keflex) ប្រើសម្រាប់ការបង្ករោគលើស្បែក និងប្រព័ន្ធទឹកមូត្រ

 

Fluoroquinolones មានដូចជា norfloxacin ប្រើសម្រាប់ជំងឺរាកស្រួចស្រាវដែលបង្ករោគពីបាក់តេរី

ការស៊ាំនឹងអង់ទីស៊ិបទិកនេះកម្រណាស់

ជាទូទៅ វាមានភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក

 

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ