ឱសថអង់ទីប៊ីយោទិកសម្រាប់បង្ការការបង្ករោគ
  
Translated

(នាម) ការអនុវត្ដនៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក សម្រាប់ការពារកុំឱ្យឆ្លងជំងឺ ឬការបង្ករោគ។

 

“ឱសថអង់ទីប៊ីយោទិកសម្រាប់បង្ការការបង្ករោគ ធម្មតាប្រើនៅពេលវះកាត់ធំដែលអាចមានការប្រឈមខ្ពស់នឹងការបង្ករោគដោយសារតែបាក់តេរីចូលទៅក្នុងរាងកាយ ជាពិសេសចូលតាមរបួស។”

 

ពាក្យស្រដៀង

ឱសថអង់ទីប៊ីយោទិកសម្រាប់ការពារកុំឱ្យឆ្លងជំងឺ (MDR)

(នាម) ការអនុវត្ដនៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក សម្រាប់ការពារកុំឱ្យឆ្លងជំងឺ ឬការបង្ករោគ។

 

Learning point

ហេតុអ្វីឱសថអង់ទីប៊ីយោទិកសម្រាប់បង្ការការបង្ករោគត្រូវបានប្រើប្រាស់លើមនុស្ស និងសត្វ?

 

កាលពីមុន ឱសថអង់ទីប៊ីយោទិកសម្រាប់បង្ការការបង្ករោគត្រូវបានប្រើប្រាស់លើមនុស្ស និងសត្វយ៉ាងទូលំទូលាយ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ឱសថប៉េនីស៊ីលីន (Penicillin) ក្នុងឆ្នាំ១៩២៨ វាបានបង្ហាញឱ្យឃើញថា ការប្រើប្រាស់  ឱសថអង់ទីប៊ីយោទិក អាចកាត់បន្ថយអត្រា នៃការបង្ករោគជាច្រើន នៅលើមុខរបួសវះកាត់។[១] កាលពីមុនឱសថសម្រាប់ បង្ការការបង្ករោគត្រូវបានចេញវេជ្ជបញ្ជាដោយខ្វះរបៀបរៀបរយ។ នៅពេលដែលការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកកើនទ្បើង បញ្ហាភាពស៊ាំទៅនឹងឱសថអង់ទីប៊ីយោទិក និងការចម្លងរោគនៅក្នុងមន្ទីរពេទ្យដែលបណ្តាល មកពីបាក់តេរីទាំងអស់នោះក៏បានលេចទ្បើងជាបញ្ហា។ នៅក្នុងផលិតផលបសុសត្វ កសិករប្រើប្រាស់ឱសថអង់ទីប៊ីយោទិកសម្រាប់បង្ការការបង្ករោគដើម្បីការពារសត្វរបស់ពួកគេពីការស្លាប់ ហើយលើសពីនេះទៅទៀតក្នុងប្រទេសខ្លះប្រើចំពោះសត្វដែលមានសុខភាពល្អដើម្បីពន្លឿនការលូតលាស់ផងដែរ។

 

កាលពី១០ឆ្នាំមុន ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកសម្រាប់បង្ការការបង្ករោគ មិនត្រូវបានប្រើប្រាស់ច្រើនដូចសព្វថ្ងៃនេះទេ។ នេះគឺដោយសារតែការកើនទ្បើងនៃភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក  ការផ្លាស់ប្តូរនៃបាក់តេរីដែលបង្ករោគ និងការវិវត្តនៃបច្ចេកវិទ្យាដែលអាចរកឃើញការបង្ករោគដោយសារបាក់តេរី។

 

នៅតែឃើញមាន គោលការណ៍ណែនាំផ្នែកវេជ្ជសាស្រ្តបន្តណែនាំឱ្យមានការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក មុនពេលធ្វើការវះកាត់ធំៗដែលមានការប្រឈមខ្ពស់នឹងការបង្ករោគពីបាក់តេរី។ ប៉ុន្តែ រយៈពេលនៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក ដើម្បីបង្ការការបង្ករោគត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយមិនណែនាំឱ្យប្រើឱសថអង់ទីប៊ីយោទិក ក្នុងរយៈពេលវែង បន្ទាប់ពីធ្វើការវះកាត់រួចនោះទេ។ ក្នុងនោះដែរ បានឈប់ណែនាំឱ្យប្រើប្រាស់ឱសថអង់ទីប៊ីយោទិក ដើម្បីបង្ការការបង្ករោគលើទំរង់ការព្យាបាលធ្មេញ លុះត្រាតែអ្នកជំងឺមានជំងឺប្រឺសបេះដូងសិប្បនិម្មិត ឬជំងឺខូចប្រឺសបេះដូងជាដើម។

 

នៅឆ្នាំ២០១៧ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍យ៉ាងតឹងរឹង លើការកាត់បន្ថយទូទៅនូវការប្រើប្រាស់ក្រុមឱសថអង់ទីប៊ីយោទិក ដែលមានសារៈសំខាន់ក្នុងផ្នែកវេជ្ជសាស្ត្រគ្រប់ប្រភេទ នៅក្នុងផលិតផលសាច់សត្វ ដោយរាប់បញ្ចូលទាំងការរឹតត្បិតការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកទាំងនេះ សម្រាប់ពន្លឿនការលូតលាស់ និងការបង្ការការឆ្លងជំងឺដោយគ្មានការធ្វើរោគវិនិច្ឆ័យ។[២] សត្វដែលមានសុខភាពល្អ គួរទទួលបាននូវឱសថអង់ទីប៊ីយោទិកសម្រាប់បង្ការការបង្ករោគ ប្រសិនបើសត្វណាមួយនៅក្នុងក្រោលតែមួយ ហ្វូង ឬក្រុមសត្វដូចគ្នា ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានការបង្ករោគដោយបាក់តេរី។

 

វាគួរឱ្យកត់សំគាល់ដែលថា បណ្តាប្រទេសជាច្រើនកំពុងលើកកម្ពស់យុទ្ធនាការ ដើម្បីបញ្ឈប់ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក សម្រាប់ពន្លឿនការលូតលាស់របស់សត្វ ដោយកសិករអាចនឹងងាកមកប្រើប្រាស់ឱសថអង់ទីប៊ីយោទិកសម្រាប់បង្ការការបង្ករោគជំនួសវិញ។ បន្ទាប់មក បរិមាណនៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកសរុបនៅក្នុងផ្នែកបសុសត្វ អាចនឹងមានស្ថេរភាព ឬក៏មានការកើនឡើងជាងមុន។[៣] ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីរឹតបន្តឹងការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកសម្រាប់បង្ការការបង្ករោគដោយគ្មានការធ្វើរោគវិនិច្ឆ័យ។

 

ជម្រើសផ្សេងទៀតដើម្បីជៀសពីការប្រើឱសថអង់ទីប៊ីយោទិកសម្រាប់ការបង្ការការបង្ករោគលើសត្វ រួមមានការថែរក្សាអនាម័យឱ្យបានល្អ ការចាក់វ៉ាក់សាំងបង្ការ ការផ្លាស់ប្តូរជំរក និងបែបបទនៃការចិញ្ចឹមសត្វ។

 

សេចក្ដីយោង

1 Westerman, E. L. (1984). Antibiotic prophylaxis in surgery: Historical background, rationa1e, and relationship to prospective payment. American Journal of Infection Control,12(6), 339-343. doi:10.1016/0196-6553(84)90007-5

2 WHO. (2018). Global guidelines for the prevention of surgical site infection, second edition (2nd ed.). Geneva, Switzerland: World Health Organization. ISBN 978 92 4 155047 5

3 WHO. (2017, November 7). Stop using antibiotics in healthy animals to preserve their effectiveness. Retrieved from https://www.who.int/news-room/detail/07-11-2017-stop-using-antibiotics-in-healthy-animals-to-prevent-the-spread-of-antibiotic-resistance

4 Mevius, D., & Heederik, D. (2014). Reduction of antibiotic use in animals “let’s go Dutch”. Journal Für Verbraucherschutz Und Lebensmittelsicherheit,9(2), 177-181. doi:10.1007/s00003-014-0874-z

 

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ