ឱសថប្រឆាំងមេរោគផ្សិត
  
Translated

(គុណនាម)  មានសមត្ថភាពក្នុងការសម្លាប់ ឬរារាំងការរីកលូតលាស់នៃមេរោគផ្សិត។

 

“ឱសថប្រឆាំងមេរោគផ្សិតត្រូវបានប្រើដើម្បីព្យាបាលការបង្ករោគដោយសារមេរោគផ្សិត ដូចជាជំងឺស្រែងជាដើម។ ឱសថប្រភេទនេះ ខ្លះអាចរកទិញបានដោយមិនបាច់មានវេជ្ជបញ្ជា។”

 

ជំងឺអត្ថលិតហ្វូត (Athlete’s foot) អាចព្យាបាលជាមួយក្រែមប្រឆាំងមេរោគផ្សិត។

 

Learning point

ការគំរាមកំហែងនៃមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគផ្សិត

 

គេបានដឹងយ៉ាងច្បាស់ថា បាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិកបានគំរាមកំហែងដល់សុខភាពសាធារណៈ។ ទោះបីជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគផ្សិត និងបញ្ហារបស់វាមិនត្រូវបានគេចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឡើយ។

 

មេរោគខេនឌីដា (Candida) ជាមេរោគផ្សិតមួយដែលបង្កជំងឺច្រើនជាងគេ ហើយអាចបង្ករោគក្នុងឈាមបាន (Candidemia)។ មានឱសថមួយចំនួនត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលគ្រូពេទ្យអាចប្រើប្រាស់ដើម្បីព្យាបាលការបង្ករោគដោយមេរោគផ្សិត។ បើប្រៀបធៀបនឹងបាក់តេរី មេរោគផ្សិតខ្លះក៏បានវិវត្តទៅជាស៊ាំនឹងឱសថប្រឆាំងមេរោគផ្សិតបានដែរ។ ជាក្តីបារម្ភ ប្រភេទមេរោគផ្សិតខេនឌីដា(Candida)ខ្លះដែលបង្ករោគក្នុងឈាម បច្ចុប្បន្ននេះកំពុងតែវិវត្តទៅជាស៊ាំនឹងឱសថប្រឆាំងមេរោគផ្សិតខ្សែទីមួយ និងខ្សែទីពីរ។[១]

 

ស្រដៀងគ្នាទៅនឹងបាក់តេរី មេរោគផ្សិតបានប្រែក្លាយទៅជាស៊ាំនឹងឱសថប្រឆាំងមេរោគផ្សិត ដោយសារការប្រើប្រាស់ឱសថនេះញឹកញាប់ និងមិនត្រឹមត្រូវ។ ឧទាហរណ៍ ការប្រើប្រាស់មិនត្រឹមត្រូវ ដូចជាការផ្តល់ឱសថប្រឆាំងមេរោគផ្សិតកម្រិតទាប ឬប្រើរយៈពេលខ្លីជាងកាលកំណត់។

 

កម្រិតនៃការកើនឡើងភាពស៊ាំ ចំពោះឱសថសម្រាប់ព្យាបាលមេរោគផ្សិតអាចជាលទ្ធផលនៃការផ្ទុះឡើងជាជំងឺដែលប៉ះពាល់ដល់សុវត្ថិភាពស្បៀងអាហារពិភពលោកយ៉ាងធ្ងន់។[២] ការប៉ាន់ប្រមាណមួយបានឱ្យដឹងថាមេរោគផ្សិតដែលបំផ្លាញដំណាំធ្វើឱ្យបាត់បង់ទិន្នផលជាសកលចំនួន ២០% រៀងរាល់ឆ្នាំ។ ការប្រើប្រាស់សារធាតុគីមីប្រឆាំងមេរោគផ្សិតលើសកម្រិតក្នុងវិស័យកសិកម្មបានជំរុញឱ្យមានភាពស៊ាំនឹងឱសថប្រឆាំងមេរោគផ្សិត។ ពពួកមេរោគផ្សិតដែលមានភាពស៊ាំអាចរីករាលដាលយ៉ាងឆាប់រហ័ស និងបំផ្លាញទាំងការផលិតចំណីអាហារជាសកល។

 

សេចក្ដីយោង

1 CDC. (2018, September 27). Antifungal Resistance | Fungal Diseases | CDC. Retrieved from https://www.cdc.gov/fungal/antifungal-resistance.html

2 Fisher, M. C., Hawkins, N. J., Sanglard, D., & Gurr, S. J. (2018). Worldwide emergence of resistance to antifungal drugs challenges human health and food security. Science,360(6390), 739-742. doi:10.1126/science.aap7999

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ