ផ្សិត
  
Translated

(នាម) ជាធម្មតា វាជាអតិសុខុមកាយមានជីវិត ដែលមិនអាចមើលឃើញនឹងភ្នែកទទេបានទេ។ ប៉ុន្ដែ ផ្សិតទាំងនោះអាចផ្គុំគ្នាច្រើនបង្កើតជាបណ្ដុំផ្សិត(mould)ដែលអាចមើលឃើញនឹងភ្នែកផ្ទាល់បាន។ ផ្សិតជាភាវៈមានជីវិតដែលមានកោសិកាតែមួយ និងមានណ្វៃយ៉ូមួយ។

 

“Mushrooms, moulds, yeasts, និង mildews គឺជាឧទាហរណ៍នៃផ្សិត។”

 

“ប្រភេទផ្សិតខ្លះគឺជាធាតុបង្កជំងឺដល់សត្វ មនុស្ស និងរុក្ខជាតិ។”

 

ពាក្យស្រដៀង

 

Fungi

(នាម) ពហុវច្ឆនៈនៃផ្សិត (ផ្សិតច្រើន)


Fungal

(គុណនាម) នៃ ឬដែលបង្កដោយផ្សិត

 

 

Learning point

តើឱសថអង់ទីប៊ីយោទិកជះឥទ្ធិពលដល់ការបង្ករោគដោយមេរោគផ្សិតយ៉ាងដូចមេ្ដច?

 

ការបង្ករោគដោយសារមេរោគផ្សិតទូទៅដែលមនុស្សគ្រប់គ្នាបានដឹងមានដូចជា ជំងឺ Athlete’s foot (ជំងឺអត្ថលិត ហ្វូត) ជំងឺស្រែង និងការបង្ករោគដោយមេរោគផ្សិតនៅទ្វារមាសជាដើម។ វាជាអំបូរសារពាង្គកាយធម្មតាមួយដែលរស់នៅក្នុងខ្យល់ ក្នុងដី រុក្ខជាតិ និងក្នុងទឹក។ ផ្សិតខ្លះបន្ដពូជតាមរយៈស្ប៉តូចៗនៅក្នុងខ្យល់អាកាស។ អ្នកអាចដកដង្ហើមស្រូបយកស្ប៉ ឬពួកវាអាចទំជាប់នឹងខ្លួនរបស់អ្នក។​

 

អ្នកអាចនឹងប្រឈមខ្ពស់ទៅនឹងការបង្ករោគធ្ងន់ធ្ងរដោយសារមេរោគផ្សិត ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់អ្នកខ្សោយ (ឧ. ការបង្ករោគដោយវីរុសហ៊ីវ (HIV)) ឬក៏អ្នកប្រើប្រាស់ឱសថអង់ទីប៊ីយោទិក។ ឱសថអង់ទីប៊ីយោទិកមិនអាចសម្លាប់មេរោគផ្សិតបានទេ តែពួកវាសម្លាប់បាក់តេរី។ ឧទាហរណ៍នៅតំបន់ទ្វារមាស ប្រសិនបើបាក់តេរីដែលកើតឡើងពីធម្មជាតិត្រូវបានសម្លាប់​ដែលពួកវាជាអ្នកការពារពីការបង្ករោគ ដូច្នេះមេរោគផ្សិតអាចនឹងរីកដុះដាល និងអាចបង្ករោគនៅទីតាំងនោះ។

 

ការបង្ករោគដោយសារមេរោគផ្សិតនៅទ្វារមាស គឺជាផលវិបាកទូទៅមួយដែលបណ្ដាលមកពីការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក​។ ការបង្ករោគនេះ​អាចវិវត្ដក្នុងអំឡុងពេលឬក្រោយការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកសម្រាប់ព្យាបាលជំងឺដទៃទៀតដូចជា ជំងឺរលាកបំពង់ក ជាដើម។ ដូច្នេះ យើងគួរប្រើ​ឱសថអង់ទីប៊ីយោទិក នៅពេលដែលយើងពិតជាត្រូវការវាចាំបាច់ប៉ុណ្ណោះ។ យើងគ្រប់គ្នាគួរតែឈប់ប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត ឬក៏មិនត្រឹមត្រូវ។

 

ការបង្ករោគដោយសារមេរោគផ្សិតនៅក្នុងសួតអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងបង្កឱ្យមានរោគសញ្ញាដែលស្រដៀងនឹងជំងឺផ្សេងៗ ដូចជាជំងឺផ្ដាសាយធំ ឬជំងឺរបេងជាដើម។​ អ្នកគួរតែពិចារណាអំពីលទ្ធភាពនៃការបង្ករោគដោយសារមេរោគផ្សិត នៅពេលអ្នកមានរោគសញ្ញានៃជំងឺរលាកសួត ហើយមិនបានធូរស្បើយជាមួយនឹងការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក។ ការធ្វើតេស្ដរកមើលការបង្ករោគដោយមេរោគផ្សិតឱ្យបានលឿន​អាចកាត់បន្ថយការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកដោយមិនចាំបាច់ និងអនុញ្ញាតឱ្យអ្នកចាប់ផ្ដើមព្យាបាលជាមួយឱសថប្រឆាំងមេរោគផ្សិតវិញ ប្រសិន​បើចាំបាច់។

 

ពាក្យទាក់ទង៖ ឱសថប្រឆាំងមេរោគផ្សិត ឱសថប៉េនីស៊ីលីន ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ

 

សេចក្ដីយោង

1 CDC. (2017). Fungal Infections - Protect Your Health | Features | CDC. Retrieved from https://www.cdc.gov/features/fungalinfections/index.html

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ