ជំងឺចម្លងរោគក្នុងឈាម
  
Translated

 

(នាម) ចង្កោមរោគសញ្ញានៃវិបត្ដិមុខងារសរីរាង្គជាច្រើន និងការគំរាមកំហែងដល់អាយុជីវិតដែលបណ្តាលមកពីការចម្លងរោគ។

 

“ជំងឺចម្លងរោគក្នុងឈាមកើតឡើងដោយសាររាងកាយព្យាយាមប្រឆាំងនឹងការចម្លងរោគ។ រាងកាយបញ្ចេញនូវសារធាតុគីមីទៅក្នុងឈាមដើម្បីប្រឆាំងនឹងការលុកលុយរបស់មេរោគដែលអាចបង្កអោយមានការធ្លាក់ចុះសម្ពាធឈាម។ ករណីការចម្លងរោគធ្ងន់ធ្ងរអាចធ្វើឱ្យខូចខាតដល់សីរីរាង្គ ដែលបណ្តាលអោយសីរីរាង្គឈប់ដំណើរការបាន។”

 

“មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង (CDC) បានរាយការណ៍ថា ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិកប្រជាជនយ៉ាងតិច១.៥លាននាក់ ឈឺដោយសារជំងឺចម្លងរោគក្នុងឈាម។ ក្នុងចំណោមប្រជាជន ១.៥ លាននាក់នេះដែរ ប្រមាណជា២៥០ 000 នាក់ អាចនឹងស្លាប់បាត់បង់ជីវិត។”

 

“ជារៀងរាល់ឆ្នាំ អ្នកជំងឺចម្លងរោគក្នុងឈាមមានចំនួនយ៉ាងហោចណាស់ ៦ លាននាក់បានស្លាប់ទូទាំងពិភពលោក។ នៅបណ្តាប្រទេសជាច្រើនក្នុងពិភពលោក មានមនុស្សតិចជាង ៥០% ដែលមានការយល់ដឹងពីជំងឺចម្លងរោគក្នុងឈាម ការធ្វើរោគវិនិច្ឆ័យ និងបង្ការ។”

Learning point

ការលើកកម្ពស់ការយល់ដឹងពីជំងឺចម្លងរោគក្នុងឈាម

 

ជំងឺចម្លងរោគក្នុងឈាមកើតឡើងនៅពេលដែលរាងកាយរបស់អ្នកមានប្រតិកម្មធ្ងន់ធ្ងរ ឆ្លើយតបនឹងការចម្លងរោគរបស់មេរោគ។ ជំងឺចម្លងរោគក្នុងឈាមជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ហើយត្រូវការការព្យាបាលជាបន្ទាន់។នេះដោយសារតែការចម្លងរោគក្នុងឈាមអាចបណ្តាលឱ្យមានការខូចខាតដល់ជាលិកា ការចុះខ្សោយនៃសរីរាង្គ និងនាំឱ្យមានការបាត់បង់ជីវិតផងដែរ។

 

ជំងឺចម្លងរោគក្នុងឈាមបានប៉ះពាល់ដល់ប្រជាជនប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ ហើយប្រមាណជា៦ទៅ៩លាននាក់ស្លាប់ទូទាំងពិភពលោកដែលភាគច្រើនជំងឺទាំងនោះអាចការពារបាន។[១]

 

ការចម្លងរោគជាច្រើនអាចបណ្តាលឱ្យទៅជាជំងឺចម្លងរោគក្នុងឈាម។ ក្នុងនោះដែរ រួមបញ្ចូលទាំងការចម្លងរោគដែលកើតឡើងជាញឹកញាប់មានដូចជា ជំងឺរលាកសួត ការចម្លងរោគតាមផ្លូវទឹកមូត្រ ការចម្លងរោគក្នុងពោះ      ការចម្លងរោគលើស្បែក ឬរបួស ឬជំងឺរលាកស្រោមខួរក្បាលជាដើម។ ជំងឺផ្តាសាយធំតាមរដូវ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនលឿង និងជំងឺអេបូឡា អាចបង្កឱ្យទៅជាជំងឺចម្លងរោគក្នុងឈាម។[២]

 

ការចម្លងរោគច្រើនជាង៨០%ដែលនាំឱ្យមានជំងឺចម្លងរោគក្នុងឈាមត្រូវបានកើតនៅក្រៅមន្ទីរពេទ្យ។ មនុស្សគ្រប់គ្នាអាចនឹងឆ្លងជំងឺចម្លងរោគក្នុងឈាមនេះ។ គួរឱ្យកត់សំគាល់ដែរថា ជំងឺចម្លងរោគក្នុងឈាមគឺជាជំងឺត្រូវសង្គ្រោះបន្ទាន់ ឱ្យបានឆាប់រហ័សនិងត្រឹមត្រូវ ដើម្បីសង្គ្រោះជីវិត។

 

ទោះបីជាយ៉ាងណាក៏ដោយ ជំងឺចម្លងរោគក្នុងឈាមមិនត្រូវបានគេលើកឡើងមកនិយាយជាញឹកញាប់នោះទេ ជំងឺនេះត្រូវបានគេចាត់ទុកថា “ការពុលឈាម។”[៣] យើងធ្លាប់បានឮរឿងទាក់ទងនឹងមនុស្សស្លាប់ដោយសារការចម្លងរោគ ប៉ុន្តែជាញឹកញាប់វាកើតឡើងដោយសារជំងឺចម្លងរោគក្នុងឈាម។ ហេតុផលដែលមនុស្សជាច្រើនមិនបានដឹងពីជំងឺចម្លងរោគក្នុងឈាមគឺដោយសារតែពាក្យនេះមិនត្រូវបានគេប្រើជាញឹកញាប់។

 

ជំងឺចម្លងរោគក្នុងឈាមអាចការពារបាន។ មធ្យោបាយងាយស្រួលដើម្បីបង្ការជំងឺចម្លងរោគក្នុងឈាមគឺការបង្ការការ ឆ្លងរោគឱ្យបានឆាប់រហ័ស ដែលអាចការពារបានដោយសារការចាក់វ៉ាក់សាំង និងអនាម័យ។

 

ដើម្បីការពារការបង្ករោគដែលបណ្តាលឱ្យកើតជាជំងឺចម្លងរោគក្នុងឈាម គេតម្រូវឱ្យមានការធ្វើរោគវិនិច្ឆ័យឱ្យបានយ៉ាងឆាប់រហ័ស ហើយត្រូវតែព្យាបាលប្រភពនៃការចម្លងរោគជាមួយឱសថអង់ទីប៊ីយោទិក។ ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យឱ្យបានយ៉ាងឆាប់រហ័សនៃជំងឺចម្លងរោគក្នុងឈាមអាចជួយជីវិតអ្នកបាន។

យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង (CDC) “ការដឹងមុននៃជំងឺចម្លងរោគក្នុងឈាម”[៤] សញ្ញានិងរោគសញ្ញានៃជំងឺចម្លងរោគក្នុងឈាមរួមមានដូចខាងក្រោម៖

 

- ការច្រឡំបល់ ឬវង្វេង

- ដកដង្ហើមខ្លីៗ

- បេះដូងលោតញាប់

- ក្តៅខ្លួនខ្លាំង ឬញាក់ ឬមានអារម្មណ៍ថាត្រជាក់ខ្លាំង

- ឈឺនៅផ្នែកចុងអវយវៈ ឬមិនសុខស្រួល

- និងបែកញើស ឬបែកញើសស្អិត

 

ប្រសិនបើមិនព្យាបាលទេ រោគសញ្ញាទាំងនេះ វាអាចនឹងកាន់តែអាក្រក់ឡើង ហើយបណ្តាលឱ្យទៅជា Septic Shock ។ ប្រសិនបើអ្នកមានការឆ្លងរោគ ហើយអ្នកមានរោគសញ្ញាទាំងនេះសូមទៅជួបគ្រូពេទ្យភ្លាម ឬទៅបន្ទប់  សង្គ្រោះបន្ទាន់។

អ្នកដែលជាសះស្បើយពីជំងឺចម្លងរោគក្នុងឈាមអាចមានផលវិបាករយៈពេលយូរ។ ចូរអានបន្ថែមអំពីរឿងដែលទាក់ទងនឹងការជាសះស្បើយរបស់អ្នកជំងឺចម្លងរោគក្នុងឈាម សូមចុចទីនេះ

 

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺចម្លងរោគក្នុងឈាម សូមមើល៖

ទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺចម្លងរោគក្នុងឈាម

សម្ពន្ធភាពជំងឺចម្លងរោគក្នុងឈាមសកលលោក

សម្ពន្ធភាពជំងឺចម្លងរោគក្នុងឈាម

 

ពាក្យទាក់ទង៖ ការចម្លងរោគ ការចម្លងរោគដោយមេរោគស៊ាំនឹងឱសថ ឱសថអង់ទីប៊ីយោទិក ភាពស៊ាំឱសថអង់ទីប៊ីយោទិក   

 

ឯកសារយោង៖

1 World Sepsis Day. (n.d.). Sepsis. Retrieved from https://www.world-sepsis-day.org/sepsis

2 Technology Networks. (n.d.). What is Sepsis? (Sepsis Explained in 3 Minutes). Retrieved from https://www.technologynetworks.com/diagnostics/videos/what-is-sepsis-sepsis-explained-in-3-minutes-308278

3 Sepsis Alliance. (n.d.). Frequently Asked Questions About Sepsis and Sepsis Alliance. Retrieved from https://www.sepsis.org/faq/

4 CDC. (2017, August 31). CDC urges early recognition, prompt treatment of sepsis. Retrieved from https://www.cdc.gov/media/releases/2017/p0831-sepsis-recognition-treatment.html .

 

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ