ឱសថប៉េនីស៊ីលីន
  
Translated

(នាម) សារធាតុឱសថអង់ទីប៊ីយោទិកដែលផលិតចេញពីផ្សិតពណ៌ខៀវ បានបង្កើតឡើងដើម្បីព្យាបាល និងបង្ការនូវការបង្ករោគពីបាក់តេរី។

 

“ឱសថប៉េនីស៊ីលីនបានរកឃើញក្នុងឆ្នាំ១៩២៨ ហើយបានប្រើក្នុងកំឡុងសង្គ្រោមលោកលើកទី២។ វាបានផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់ពិភពលោក។” 

 

“មេរោគ Gonorrhea ប្រើត្រូវជាមួយនឹងឱសថប៉េនីស៊ីលីន។ ជាទូទៅបាក់តេរីដែលបង្កឱ្យមានជំងឺរលាកសួតភាគច្រើនបណ្តាលមកពីបាក់តេរី Streptococcus pneumoniae ហើយ Staphylococcus aureus ប្រើត្រូវជាមួយឱសថប៉េនីស៊ីលីនដែរ។ បច្ចុប្បន្នមេរោគទាំងអស់នេះមិនត្រូវជាមួយឱសថប៉េនីស៊ីលីនទៀតទេ។”

 

“ពេលវេលាមួយអាចនឹងមកដល់នៅពេលឱសថប៉េនីស៊ីលីនអាចត្រូវទិញបាននៅក្នុងហាងធម្មតា។ បន្ទាប់មកនឹងបណ្តាលអោយមានគ្រោះថ្នាក់នៅពេលដែលមនុស្សមិនយល់ដឹងងាយនឹងទទួលបានឱសថមិនគ្រប់កម្រិតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនពួកគេដែលជាហេតុធ្វើឱ្យមីក្រុបក្នុងខ្លួនរបស់ពួកគេស៊ាំនឹងឱសថ។” [១]

Learning point

ការរកឃើញឱសថប៉េនីស៊ីលីន

 

ប្រសិនបើអ្នកបានរស់នៅដើមសតវត្សឆ្នាំ១៩០០ ការស្លាប់មកពីការបង្កជំងឺដូចជា ជំងឺរបេង និងជំងឺរលាកសួត វាគឺជារឿងធម្មតាទេ។ ការដាច់រលាត់ ការមុត ឬការព្យាបាលធ្មេញអាចគំរាមកំហែងដល់អាយុជីវិត ប្រសិនបើមានការបង្ករោគ។ សំណាងល្អ ក្នុងឆ្នាំ ១៩២៨ លោក អាឡិចសាន់ឌើ ហ្លេ្វមីង (Alexander Fleming) បានរកឃើញដោយចៃដន្យនូវឱសថអង់ទីប៊ីយោទិកដំបូងបង្អស់នៅពេលដែលគាត់បានរកឃើញផ្សិតពណ៌ខៀវ (Blue Mold) ដែលត្រូវបានហៅថា ប៉េនីស៊ីលៀម ណូតាទុំ (Penicillium notatum) ដែលជាប់លើបាក់តេរីដែលគាត់ពិសោធន៍។ នៅពេលដែលគាត់ពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើវា ’ទឹករបស់ផ្សិត’ ឃើញថាបាក់តេរីមួយចំនួនដែលគាត់បានបណ្តុះត្រូវសម្លាប់។ ឱសថអង់ទីប៊ីយោទិកនោះត្រូវបានដាក់ឈ្មោះថាឱសថប៉េនីស៊ីលីន។

 

ក្នុងអំឡុងសង្រ្គៀមលោកលើកទី២ ឱសថប៉េនីស៊ីលីនបានផ្លាស់ប្តូររបៀបនៃការព្យាបាលជំងឺ និងរបួសរបស់អ្នកផ្ដល់សេវាសុខភាព។ ជាលទ្ធផលការបង្ករោគបានសម្លាប់ពួកទាហានតិចជាងមួយភាគរយ បើប្រៀបធៀបទៅនឹងសង្គ្រាមលោកលើកទីមួយដែលសម្លាប់ទាហានអស់ដប់ប្រាំបីភាគរយ។

 

លោកហ្ល្វេមីងបានឈ្នះពានរង្វាន់ណូបែលនៅឆ្នាំ១៩៥៤ សម្រាប់ការរកឃើញឱសថប៉េនីស៊ីលីន ឬ ‘ឱសថដ៏អស្ចារ្យ’។ ទោះជាយ៉ាងណាលោកហ្ល្វេមីងបានព្រមានជាសាធារណៈថា វេជ្ជបណ្ឌិតកំពុងប្រើឱសថប៉េនីស៊ីលីនខុសគោលដៅដោយប្រើវាទៅលើអ្នកជំងឺដែលមិនត្រូវការឱសថប៉េនីស៊ីលីនទៅវិញ។ គាត់មានប្រសាស៍ថា៖ មីក្រុបអាចវិវត្ដទៅជាស៊ាំនឹងឱសថប៉េនីស៊ីលីន ហើយមេរោគដែលស៊ាំនឹងឱសថប៉េនីស៊ីលីនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត និងបង្កឱ្យមានមេរោគក្នុងឈាម (Septicemia) ឬជំងឺរលាកសួតដែលឱសថប៉េនីស៊ីលីនមិនអាចព្យាបាលបានទេ។ ក្នុងករណីបែបនេះ មនុស្សដែលប្រើប្រាស់ឱសថប៉េនីស៊ីលីនដោយគ្មានការពិចារណា គឺត្រូវទទួលខុសត្រូវលើការស្លាប់របស់មនុស្ស ដែលបង្ករោគដោយមេរោគដែលស៊ាំនឹងឱសថប៉េនីស៊ីលីន។ ខ្ញុំសង្ឃឹមថា រឿងអាក្រក់ទាំងនេះនឹងត្រូវបានបញ្ជៀស។”[១]

 

 

សេចក្ដីយោង

1 Fleming, A. (1945, June 26). PENICILLIN'S FINDER ASSAYS ITS FUTURE; Sir Alexander Fleming Says Improved Dosage Method Is Needed to Extend Use Other Scientists Praised Self-Medication Decried. Retrieved from https://www.nytimes.com/1945/06/26/archives/penicillins-finder-assays-its-future-sir-alexander-fleming-says.html

 

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ