ក់សាំង
  
Translated

(នាម)  គឺជាសារធាតុដែលចាក់ចូលក្នុងរាងកាយ ហើយវាបំលែងជាភាពស៊ាំរបស់រាងកាយដែលអាចជួយការពាររាងកាយពីជំងឺ។

 

“មិនមែនមានតែកុមារទេដែលត្រូវការចាក់វ៉ាក់សាំង មនុស្សពេញវ័យក៏គួរតែទទួលបាននូវវ៉ាក់សាំងផងដែរ។ មានការណែនាំឱ្យចាក់វ៉ាក់សាំងមួយចំនួនបូករួមទាំងជំងឺផ្តាសាយធំ និងជំងឺក្អកមាន់ជាដើម។”

 

“វ៉ាក់សាំងមានតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគដែលភាពស៊ាំនឹងឱសថ។ វ៉ាក់សាំងអាចបញ្ឈប់ការរីករាលដាលនៃជំងឺឆ្លងជាច្រើនប្រភេទ ហើយក៏អាចជួយកាត់បន្ថយការប្រើលើសកម្រិត និងការប្រើប្រាស់មិនត្រឹមត្រូវរបស់ឱសថអង់ទីប៊ីយោទិកផងដែរ។”

 

ពាក្យស្រដៀង

ការចាក់វ៉ាក់សាំង

(នាម) ការផ្ដល់ឱ្យមនុស្ស ឬសត្វនូវវ៉ាក់សាំងក្នុងគោលបំណងបង្កើតនូវភាពស៊ាំក្នុងរាងកាយពួកគេ និងអាចការពារពួកគេទប់ទល់នឹងជំងឺ។

 

ការចាក់វ៉ាក់សាំង គឺដើម្បីរៀបចំប្រព័ន្ធភាពស៊ាំរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ដូចជាមេរោគផ្ដាសាយធំ។”

 

"ការចាក់វ៉ាក់សាំងដើម្បីរំញោចប្រព័ន្ធភាពស៊ាំនៃរាងកាយឱ្យស្គាល់ និងចងចាំនូវមីក្រុបដែលចូលមកពីខាងក្រៅ ដូច្នេះពេលដែលអ្នកជួបវាពេលក្រោយអ្នកនឹងមិនឈឺទៀតទេ។”

Learning point

ការរកឃើញវ៉ាក់សាំង និងប្រសិទ្ធិភាពរបស់វា

 

គោលគំនិតនៃការចាក់វ៉ាក់សាំងនេះបានចាប់ផ្តើមនៅដើមសតវត្សទី១០ ដោយគ្រូពេទ្យជនជាតិចិនម្នាក់ នៅពេលដែលពួកគេយកវត្ថុវិភាគ Smallpox មកឆូតលើស្បែកដើម្បីបង្កើតនូវភាពស៊ាំ។ គំនិតនេះបានផ្សព្វផ្សាយទៅដល់ប្រទេសអាហ្រ្វិក និងប្រទេសទួរគី មុនពេលដែលវាបានទៅដល់អឺរុប និងអាមេរិក។ ក្នុងឆ្នាំ១៧៩៦ ការរកឃើញថ្មីរបស់លោក អែតវត ជេននើ (Adward Jenner) ដោយការប្រើវីរុសឈ្មោះ COWPOX ចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សដោយរំពឹងថាវានឹងបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុស ឈ្មោះSmall-pox ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។[១] 

 

ដំបូង លោកជេននើ បានកត់សម្គាល់ថាអ្នកយកទឹកដោះគោក្នុងទីក្រុងគឺជាមនុស្សដែលមិនឈឺដោយសារវីរុស Small-pox ទេ។ ដោយហេតុនេះហើយ បានជាលោកជេននើ យកវីរុសពីអ្នកយកទឹកដោះគោចម្លងទៅ ជេម ភីប (James Phipps) ដែលជាកូនប្រុសអ្នកថែសួនរបស់គាត់ ដោយការយកដែកទៅកោសដៃរបស់ក្មេងប្រុសនោះ ហើយចំលងមេរោគ Cowpox ចូលទៅ (ដែលស្រដៀងនឹងការចាក់វ៉ាកសាំងដែរ)។ ក្រោយមកជេននើបានរកឃើញថា ជេមមិនមានជំងឺដែលបង្កដោយវីរុស Small-pox ទៀតទេ នៅពេលគាត់ប៉ះពាល់វាលើកក្រោយ។ គាត់បានដាក់ឈ្មោះរបកគំហើញនេះថា “ការចាក់វ៉ាក់សាំង” ដែលពាក្យនេះមកពីអក្សរឡាតាំង ‘vacca’ មានន័យថាសត្វគោ ហើយ ‘vaccina’ មានន័យថា cowpox។

 

យន្តការខុសគ្នារវាងការផ្ដល់ឱសថអង់ទីប៊ីយោទិក និងការចាក់វ៉ាក់សាំងគឺ ឱសថអង់ទីប៊ីយោទិកបានបង្កើតឡើង ដើម្បីសម្លាប់បាក់តេរីនៅក្នុងរាងកាយ បន្ទាប់ពីរាងកាយបានឆ្លងជំងឺ។ ទោះជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងជាវិធីសាស្រ្តរឹតតែមាននិរន្តរភាព ពីព្រោះវ៉ាក់សាំងត្រូវបានផ្ដល់ឱ្យមុនពេលបង្ករោគកើតឡើង។ វ៉ាក់សាំងពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ហើយចងចាំពួកមីក្រុប និងប្រយុទ្ធប្រឆាំងជាមួយពួកមីក្រុបនៅពេលរាងកាយជួបពួកវានៅពេលអនាគត។

 

សេចក្ដីយោង

1 Riedel, S. (2005). Edward Jenner and the History of Smallpox and Vaccination. Baylor University Medical Center Proceedings,18(1), 21-25. doi:10.1080/08998280.2005.11928028

2 Bloom, D. E., Black, S., Salisbury, D., & Rappuoli, R. (2018). Antimicrobial resistance and the role of vaccines. Proceedings of the National Academy of Sciences,115(51), 12868-12871. doi:10.1073/pnas.1717157115

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ